ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញថ្ងៃព្រហស្បតិ៍, 09 ខែកញ្ញា 2010
រូបថត៖ អេភី
លោក សម រង្ស៊ី រងការចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងចែកចាយព័ត៌មានមិនពិត ដែលរួមគ្នាអាចឲ្យលោកជាប់ទោសពន្ធនាគាររហូត១៨ឆ្នាំ។
តុលាការ ក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមមេដឹកនាំគណបក្សប្រឆាំងរឿងក្លែង បន្លំឯកសារនិងផ្សព្វផ្សាយព័ត៌មានមិនពិត។ បន្ទាប់ពីសវនាការអស់រយៈពេលជិត៦ម៉ោងក្រោមការយាមកាមយ៉ាងតឹងរ៉ឹង លោកកែ សាខន ប្រធានក្រុមប្រឹក្សាជំនុំជំរះនៃតុលាការក្រុង បានប្រកាសថារឿងក្ដីនេះនឹងប្រកាសនៅថ្ងៃទី២៣ខែកញ្ញាខាងមុខ នេះ។
តុលាការក្រុងភ្នំពេញ នៅថ្ងៃពុធនេះ បានលើកពេលប្រកាសសាលក្រមមេដឹកនាំគណបក្សប្រឆាំង រឿងក្លែងបន្លំឯកសារនិងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយការកំណត់កាលបរិច្ឆេទនៃការប្រកាសសាលក្រមជាផ្លូវការនឹងធ្វើ នៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ នេះបើតាមការបញ្ជាក់របស់លោកកែ សុខន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ។
សវនាការ ប្រឆាំងលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនេះ បានប្រើរយៈពេលជិតប្រាំមួយម៉ោង ក្រោមការយាមកាមយ៉ាងតឹងរ៉ឹងបំផុតពីសមត្ថកិច្ចច្រើនរាប់សិបនាក់ ប្រដាប់ដោយអាវុធ ដែលត្រូវបានដាក់ពង្រាយជុំវិញបរិវេណតុលាការ។
អ្នក សារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលស្តាប់នៅក្នុងបន្ទប់ សវនាការនេះទេ ក៏ប៉ុន្តែតុលាការបានប្រើប្រាស់ឧគ្ឃោសនសព្ទបំពងសំឡេងត ផ្សាយបន្តផ្ទាល់ចេញពីបន្ទប់សវនាការមកក្នុងបរិវេណតុលាការដើម្បី ឲ្យសារធារណជនបានស្តាប់។
សវនាការដែលប្រើពេលជិតប្រាំមួយម៉ោង នេះ មានការជជែកគ្នាយ៉ាងតឹងសរសៃករវាងមេធាវីការពារជនជាប់ចោទ និងតំណាងអយ្យការព្រមទាំងមេធាវីតំណាងរាជរដ្ឋាភិបាល។
ក្រោយពី ចប់សវនាការ លោកគី តិច មេធាវីការពារក្តីតំណាងឲ្យរដ្ឋាភិបាល បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា មូលហេតុដែលយើងបានចោទប្រកាន់ថាក្លែងបន្លំឯកសារនេះ គឺដោយសារតែលោកសម រង្ស៊ី បានយកផែនទីទៅប្រើមាត្រដ្ឋានខុសពីការពិត។
«ទៅធ្វើ Datum ផ្សេងហ្នឹង គឺធ្វើឲ្យមានការប្រែប្រួលទៅលើចំណុចទាំងអស់មាននៅក្នុងផែនទីគឺ ទាំងខ្សែបន្ទាត់ព្រំដែន គឺថាវារំកិល។ នៅក្នុងហ្នឹង អ្នកជំនាញយើងបានបំភ្លឺហើយ គឺថាដាក់របៀបនេះគឺអាចរំកិលដល់ទៅ៥៣០ម៉ែត្រ»។
មានសាក្សី យ៉ាងតិចចំនួនពីររូប ដែលបានចូលបំភ្លឺនៅក្នុងសវនាការនេះ ហើយសាក្សីទាំងនោះ បានអះអាងថា មានចំណុចបួន ដែលលោកសម រង្ស៊ី បានដាក់បង្ហាញខុសពីការពិតនោះ គឺទីមួយ ផែនទីដែលមានបណ្តាញក្រឡាការ៉ូ ដែលខុសពីផែនទីតម្កល់នៅអង្គការសហប្រជាជាតិមិនមានកាឡាការ៉ូ នោះទេ ទីពីរ ផែនទីដែលដាក់បង្ហាញទីតាំងបង្គោលខុសពីទីតាំងដែលគណៈកម្មាធិការ ព្រំដែនបានធ្វើ ទីបី លោកសម រង្ស៊ី បានប្រើប្រាស់បច្ចេកទេសដាក់ទីតាំងបង្គោល ដោយបានទទួលយកឧបករណ៍ GPS ទៅដាក់នៅលើផែនទី ដែលផលិតដោយកងយោធាសហរដ្ឋអាមេរិកដែលប្រើមាត្រដា្នន១/៥០០០០ គឺខុសនឹងបច្ចកទេស និងទីបួន ទីតាំងបង្គោលលេខ១៨៦ គណៈកម្មាធិការបច្ចេកទេសពុំទាន់បានកំណត់នៅឡើយទេ។
លោកជួង ជូងី មេធាវីការពារក្តីលោកសម រង្ស៊ី បានមានប្រសាសន៍ថា ផែនទីដែលលោកសម រង្ស៊ី បានដាក់បង្ហាញនេះ គឺត្រឹមត្រូវ ពីព្រោះបានចម្លងពីអ្នកជំនាញផែនទីមួយរូប ហើយអ្វីដែលលោក សម រង្ស៊ីបានធ្វើនេះ គឺដើម្បីការពារបូរណភាពទឹកដីកុំឲ្យបាត់បង់។
លោក ជួង ជូងីបានមានប្រសាសន៍ថា សុំឲ្យតុលាការធ្វើការវិនិច្ឆ័យ ពីព្រោះរឿងក្តីនេះគឺជារឿងប្រវត្តិសាស្រ្ត ហើយអ្នកធ្វើសាក្សីក៏ជារឿងប្រវត្តិសាស្រ្តផងដែរ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅបរិវេណសាលាដំបូង រាជធានីភ្នំពេញថា បើចៅក្រមមានសុភវិនិឆ្ឆ័យត្រឹមត្រូវ កាត់សេចក្តីដោយឯករាជ្យ និងគ្មានហេតុផលនយោបាយនៅពីក្រោយនោះទេ នោះលោកសម រង្ស៊ីនឹងរួចផុតពីការចោទប្រកាន់។
«គេប្រើប្រាស់ ជាឧបករណ៍នយោបាយដើម្បីបំបិតមាត់គណបក្សប្រឆាំង ដើម្បីបន្ទុចបង្អាក់សកម្មភាពអ្នកតំណាងរាស្រ្ត ដែលហ៊ានងើបឡើងតស៊ូការពារបូរណភាពទឹកដីរបស់ខ្លួន ការពារយុត្តិធម៌ជូនប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសគឺប្រជា ពលរដ្ឋដែលបាត់បង់ដីធ្លីដោយសារការបោះបង្គោលព្រំដែន»។
ប្រសិនណា បើតុលាការរកឃើញថាមានទោសកំហុស នោះលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនឹងប្រឈមមុខការដាក់ពន្ធនាគារពីប្រាំឆ្នាំ រហូតដល់១៥ឆ្នាំ តាមមាត្រាទី៤៩ ពីបទក្លែងបន្លំឯកសារ និងរយៈពេលពីប្រាំខែរហូតដល់ប្រាំឆ្នាំពីបទផ្សព្វផ្សាយព័ត៌មាន មិនពិត តាមមាត្រាទី៦២នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។
លោកសម រង្ស៊ី ដែលពេលនេះកំពុងស្នាក់នៅឯក្រៅប្រទេស ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសកំបាំងមុខ កាលពីចុងខែមករា ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ជាង ៦០លានរៀល ជាមួយនិងប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀត បន្ទាប់ពីតុលាការរកឃើញថា លោកជាប់ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេស កម្ពុជា និងប្រទេសវៀតណាម និងញុះញ៉ង់ឲ្យមានការរើសអើងជាតិសាសន៍។
ក៏ប៉ុន្តែលោកសម រង្ស៊ីធ្លាប់បានចោទប្រកាន់ថា ករណីរបស់លោកនេះជារឿងនយោបាយ៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
September
(12)
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
▼
September
(12)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Sunday, September 12, 2010
តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោកសម រង្ស៊ី
by សំពៅ |  at 11:00 PM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
September
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
September
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: