Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ព័ត៌មានថ្មីៗ

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Tuesday, September 21, 2010

ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្រុកវិញ

by សំពៅ  |  at  12:09 AM


កិច្ចប្រឹងប្រែងស្វែងរកអន្តរាគមន៍របស់គណបក្សប្រឆាំង ដើម្បីឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញនោះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា រិះគន់ និងមិនស្វាគមន៍។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ប្រកាន់ជំហរមិនទទួលយកការស្វែងរកកិច្ចអន្តរាគមន៍ពីគណបក្សប្រឆាំង ដើម្បីផ្ដល់ឱកាសឲ្យមេបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី វិលចូលស្រុកវិញ។
ថ្លែងក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេសាបនៅព្រែកព្នៅ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា លោក ហ៊ុន សែន មានប្រសាសន៍ថា ក្នុងរយៈពេលចុងក្រោយថ្មីៗនេះ បក្សប្រឆាំងស្ថិតក្នុងសភាពដុនដាប ដោយសារការធ្វើនយោបាយសម្លាប់ខ្លួនឯង។
លោកបន្តថា ថ្មីៗនេះបក្សប្រឆាំងបានព្យាយាមធ្វើតេស្ត ឬសាកល្បងនូវមធ្យោបាយចំនួនពីរ ដើម្បីរកច្រកឲ្យមេដឹកនាំបក្ស លោក សម រង្ស៊ី វិលចូលស្រុកវិញ គឺទីមួយស្វែងរកអន្តរាគមន៍តាមប្រធានព្រឹទ្ធសភា និងទៅសហគមន៍អន្តជាតិ ប៉ុន្តែពុំទទួលបានជោគជ័យឡើយ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖ «តេស្តទីមួយដាក់មកសម្តេច ជា ស៊ីម តើឆ្លើយយ៉ាងម៉េច? សម្តេច ជា ស៊ីម ឆ្លើយថា ឲ្យទៅតាមផ្លូវតុលាការ ចប់! ថ្ងៃក្រោយដាក់មក ហ៊ុន សែនៗចារខ្លីថា ខ្ញុំជាអាយ៉ង ខ្ញុំគ្មានសិទ្ធិដោះស្រាយ! ពូកែថា អញអាយ៉ង អញថាអ៊ីចឹង»។
ការថ្លែងរបស់លោក ហ៊ុន សែន នៅពេលនេះ បន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម កាលពីថ្ងៃទី១៧ ខែកញ្ញា បានឆ្លើយតបលិខិតទៅអនុប្រធានគណបក្ស សម រង្ស៊ី គឺលោក គង់ គាំ ដោយបញ្ជាក់ថា ស្ថាប័នព្រឹទ្ធសភាមិនអាចធ្វើអន្តរាគមន៍លើករណីលោក សម រង្ស៊ី នោះទេ ពីព្រោះលោក សម រង្ស៊ី កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ។
តំណាងរាស្ត្របក្សប្រឆាំង សម រង្ស៊ី និងជាមន្ត្រីអ្នកនាំពាក្យ លោក យឹម សុវណ្ណ ថ្លែងថា ពុំមានអ្វីជាភាពទាល់ច្រក ឬដុនដាប សម្រាប់គណបក្សប្រឆាំង សម រង្ស៊ី នោះទេ។
លោក យឹម សុវណ្ណ សង្ឃឹមថា លោក សម រង្ស៊ី និងមានឱកាសវិលចូលស្រុកវិញ ពីព្រោះលោក សម រង្ស៊ី ពុំមានទោសជាឧក្រិដ្ឋជននោះទេ ៖ «សហគមន៍ អន្តជាតិដែលគេចង់ឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ នឹងអន្តរាគមន៍ ពីព្រោះគេមិនចង់ឲ្យជំនួយរបស់គេខាតបង់ ហើយរុញច្រានកម្ពុជា ឲ្យរអិលចូលក្នុងរបបផ្ដាច់ការវិញនោះទេ»។
នាយកគណៈកម្មកាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឲ្យដឹងថា ប្រសិនបើលោក សម រង្ស៊ី មិនអាចវិលមកកម្ពុជា ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០១២ និង ២០១៣ បាននោះទេ អាចមានផលប៉ះពាល់ដល់ការបោះឆ្នោត មិនមានភាពស្មើគ្នា ពេលនោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងត្រូវទទួលរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ។
លោក គល់ បញ្ញា មានប្រសាសន៍ដូច្នេះ ៖ «ប្រព័ន្ធបោះឆ្នោតយើងជា ប្រព័ន្ធសមាមាត្រ មេដឹកនាំគណបក្សមានតួនាទីសំខាន់ណាស់ក្នុងការកាន់កិច្ចការពារបោះ ឆ្នោត និងកិច្ចការគណបក្សដើម្បីប្រកួតប្រជែងការបោះឆ្នោតនេះ»។
ទោះយ៉ាងណាក្តី លោក គល់ បញ្ញា សង្ឃឹមថា មេបក្សប្រឆាំង សម រង្ស៊ី នឹងអាចវិលចូលស្រុកវិញបាន នៅពេលខាងមុខ នេះបើតាមបទពិសោធន៍ការតាមដានស្ថានភាពនយោបាយរបស់លោកកន្លងមក ពីព្រោះរឿងរ៉ាវវិវាទជាមួយរដ្ឋាភិបាលលើកនេះ មើលទៅវាមិនធ្ងន់ធ្ងរដូចលើកមុនៗឡើយ។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា បានបើកសវនាការកាត់ទោសកំបាំងមុខ លោក សម រង្ស៊ី ក្រោមបទចោទប្រកាន់ថា ផ្សាយព័ត៌មានមិនពិត និងបទក្លែងបន្លំឯកសារសាធារណៈផែនទី ដែលបានអះអាងថា ការបោះតម្រុយបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅក្នុងខេត្តស្វាយរៀង កន្លងមក គឺធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីចំនួន ២០០ម៉ែត្រ ទៅជាង ៥០០ម៉ែត្រ។ លទ្ធផលនៃសវនាការតុលាការ គេមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.