លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ និងជាទណ្ឌិតកំពុងភៀសខ្លួនពីការតាមចាប់របស់អាជ្ញាធរថៃ បានប្រកាសឲ្យដឹងថា លោកបានឈប់ពីតួនាទីលោកជាទីប្រឹក្សាសេដ្ឋកិច្ចរដ្ឋាភិបាលកម្ពុជា ដោយសារមិនចង់ឲ្យមានការរំខានលោក ហើយលោកត្រូវការពេលវេលាទំនេរសម្រាប់ខ្លួនលោកផ្ទាល់។
ការប្រកាសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ គឺក្រោយពេលជាងមួយសប្ដាហ៍ បន្ទាប់ពីលោកបានលាលែងពីតំណែងរបស់គាត់ ហើយការលាលែងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានធ្វើឲ្យកម្ពុជា និងថៃ បានបន្តទំនាក់ទំនងការទូតឡើងវិញ ក្រោយពេល ៩ខែ ដែលប្រទេសទាំងពីរនេះបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនរៀងៗខ្លួន ទៅប្រទេសនីមួយៗវិញមក។
កាសែតថៃ ឌឹ ណេសិន (The Nation) នៅថ្ងៃទី៣ ខែកញ្ញា បានដកស្រង់សម្ដីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រថា ការលាលែងពីតំណែងរបស់លោក ដោយសារមានការចោទប្រកាន់ប្រឆាំងលោកជាច្រើន ដោយសារតែតួនាទីរបស់លោកក្នុងរដ្ឋាភិបាលកម្ពុជា ហើយដើម្បីជៀសវាងពីការរំខាននេះបន្តទៅទៀត។ លោកបានស្នើទៅលោក ហ៊ុន សែន ដើម្បីឈប់ទីតួនាទីនេះ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បន្ថែមថា លោកមានតំណែង ប៉ុន្តែលោកមិនអាចបំពេញតួនាទីលោកឲ្យកម្ពុជាបាននោះទេ ពីព្រោះលោកកម្រមានពេលវេលាដើម្បីធ្វើដំណើរទៅកម្ពុជា។ លោកបន្តទៀតថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ផ្ដល់តំណែងឲ្យលោកសាជាថ្មីវិញនោះ លោកនឹងបដិសេធ មិនទទួលយកតំណែងនេះបន្តទៅទៀតទេ ពីព្រោះលោកចង់ធ្វើការងារផ្ទាល់ខ្លួនរបស់លោកវិញ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា មានប្រសាសន៍ថា កម្ពុជាទទួលការលាលែងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដោយមូលហេតុថា លោកជាប់រវល់ការងារផ្ទាល់ខ្លួនរបស់លោក។ ប៉ុន្តែលោក កុយ គួង បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលថា លោកត្រូវគេរំខាន។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក ឈាង វណ្ណារិទ្ធ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសុក្រថា ការលាលែងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ទំនងជាលោកចង់ស្តារប្រជាប្រិយភាពរបស់លោកឡើងវិញ ក្រោយពេលមានការចោទប្រកាន់ថា លោកបានក្បត់ជាតិ ដោយមកបម្រើការងារឲ្យរដ្ឋាភិបាលកម្ពុជា ហើយការស្តារឲ្យមានប្រជាប្រិយភាពរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដើម្បីត្រៀមចូលរួមការបោះឆ្នោតរបស់ថៃ ក្នុងពេលឆាប់ខាងមុននេះ។
លោក កុយ គួង ក៏បានឲ្យដឹងផងដែរថា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) នឹងអាចជួបគ្នានៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក។ ប៉ុន្តែលោកនៅមិនទាន់ដឹងថា ប្រមុខដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហាអ្វីនៅឡើយទេ។
លោក ឈាង វណ្ណារិទ្ធ មានប្រសាសន៍បន្ថែមថា លោកមិនសង្ឃឹមថា ការជួបប្រជុំរបស់ប្រមុខថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងថៃ នឹងអាចបញ្ចប់វិបត្តិព្រំដែនបាននោះទេ។ ជំនួបនេះ គ្រាន់តែជាជំនួបនិមិត្តរូបតែប៉ុណ្ណោះ ពីព្រោះថៃ នឹងមិនទទួលស្គាល់ដី ៤,៦គីឡូម៉ែត្រការ៉េ នៅក្បែរប្រាសាទព្រះវិហារ ជាដីរបស់ខ្មែរនោះទេ។
ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហុល្លង់ កាត់សេចក្ដីឲ្យកម្ពុជាឈ្នះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ប៉ុន្តែថៃបានតវ៉ាថា ដីតំបន់ក្បែរប្រាសាទព្រះវិហារមានទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាដីរបស់ខ្លួន។ កម្ពុជាបានបដិសេធថា គ្មានតំបន់ ៤,៦គីឡូម៉ែត្រក្បែរតំបន់ប្រាសាទព្រះវិហារដូចការលើកឡើងរបស់ថៃទេ៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
September
(12)
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
▼
September
(12)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Friday, September 3, 2010
ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែងជាទីប្រឹក្សា ហ៊ុន សែន
by សំពៅ |  at 6:19 AM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
September
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
September
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: