
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥.០០០នាក់ បានមកទស្សនាដោយផ្ទាល់នៅសាលាក្ដីខ្មែរក្រហម និងទស្សនាឯកសារវីដេអូ ស្តីពីការកាត់ទោស ឌុច អតីតមេគុកទួកស្លែង របបខ្មែរក្រហមកន្លងមក។អ្នកមកទស្សនាជាង ៦៥.០០០នាក់នោះ បានមកពី ២៤ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា រាប់ទាំងជនជាតិភាគតិចនានា នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរីជាដើម។ ការមកទស្សនានោះ បានធ្វើឡើងដោយស្ម័គ្រចិត្ត ដោយមានមន្ត្រីសាលាក្ដីខ្មែរក្រហមជាអ្នកសម្របសម្រួលអំពីមធ្យោបាយ ដឹកជញ្ជូន។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ចំនួនអ្នកទស្សនានេះ គឺជាចំនួនខ្ពស់លើសសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិនានានៅក្នុងប្រទេស ដទៃទៀត ដូចជាប្រទេសរ្វ៉ាន់ដា (Rwanda) ជាដើម។
លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍បន្ថែម ៖ «បំណងរបស់គាត់នេះ គឺគាត់ចង់មកឃើញការពិត។ គាត់ចង់មកឃើញថា ដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជាហ្នឹង បានឈានដល់ដំណាក់កាលណាហើយ ហើយថា តើដំណើរការរបស់តុលាការហ្នឹង គឺវាត្រឹមត្រូវ ឬយុត្តិធម៌? គឺគាត់មកចូលរួមវិនិច្ឆ័យការកាត់ទោសមេដឹកនាំខ្មែរក្រហម»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែតុលា កន្លងទៅនេះ បានសម្ដែងការពេញចិត្តនឹងដំណើរការសាលាក្ដីខ្មែរក្រហមនេះ ជាពិសេសការផ្ដន្ទាទោស ឌុច សំណុំរឿង០០១ កន្លងមក។
សាលាក្ដីនេះបានប្រកាសសាលក្រមកាត់ទោសឲ្យ ឌុច ជាប់គុក ៣៥ឆ្នាំ កាលពីថ្ងៃទី២៦ ខែកក្កដា ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទរំលោភលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ស្ដីពីការប្រឆាំងការធ្វើទារុណកម្ម។
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា សំណុំរឿង០០២ ដែលជាសំណុំរឿងសំខាន់ នឹងដំណើរការជម្រះក្តីនៅក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០១១ ខាងមុខ។
សំណុំរឿង០០២នេះ មានជនជាប់ចោទដូចជា លោក អៀង សារី លោក នួន ជា លោក ខៀវ សំផន និងលោកស្រី អៀង ធីរិទ្ធ ដែលរងការចោទក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ការរំលោភលើអនុសញ្ញា ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ ស្តីពីការសម្លាប់រង្គាល ទារុណកម្ម និងធ្វើទុក្ខបុកម្នេញខាងសាសនា។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីចុងខែតុលា និងដើមខែវិច្ឆិកា បានសន្យាថា លោកស្រីនឹងធានាថា សហគមន៍ប្រទេសផ្ដល់ជំនួយអន្តរជាតិ ផ្ដល់ថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមសំណុំរឿង ០០២នេះ ចប់ចុងចប់ដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រាប់លោក បាន គីមូន និងលោកស្រី ហ៊ីលទ្បារី គ្លិនតុន ថា លោកមិនចង់ឲ្យមានករណី០០៣ទៀតទេ ដោយសារមូលហេតុអសន្តិសុខជាតិ និងអស្ថិរភាពនយោបាយនៅកម្ពុជា៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ
ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ
ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
December
(7)
- ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
- ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស...
- ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួ...
- មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្ស...
- ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
- អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
- កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
-
▼
December
(7)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Friday, December 17, 2010
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
by សំពៅ |  at 11:10 PM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
ព្រះធម៌ទេសនាដោយព្រះតេជគុណសេងលី
-
របាយការណ៍បឋមអំពីឧបទ្ទវហេតុកោះពេជ្រ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
បុណ្យវិសាខបូជា
-
ខ្មែរធ្វើបាតុកម្មជាមួយលាវប្រឆាំងហ៊ុនសែននៅបែលហ្សិក
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
December
- ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
- ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស...
- ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួ...
- មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្ស...
- ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
- អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
- កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
-
December
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
ស្តេចប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវ នឹងធ្វើការសម្រចចិត្តលើជម្រើសគូប្រកួតដែលគេត្រូវជួបលើកក្រោយ ចំនួន៣នាក់ ។ កីឡាករទាំង៣នាក់នោះត្រូវគេជឿថា ...
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
ឧបទ្ទវហេតុមនុស្សជាន់គ្នាស្លាប់នៅលើស្ពានមជ្ឈមណ្ឌលកម្សាន្តកោះ ពេជ្រ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាកន្លងមកនេះ ត្រូវបានមន្ត្រីគណៈកម្មាធ...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ប្រទេសខ្មែរជាប្រទេសដែលមានព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ មានថ្ងៃសំខាន់ៗជាច្រើនដែលទាក់ទងនឹង ព្រះពុទ្ធសាសនាប៉ុន្តែពុទ្ធសាសនិកជនខ្មែរមិនច្រើនទេ...
-
ក្រុមអ្នករៀបចំបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទីក្រុងប្រ៊ូសសែល (Brussel) ប្រទេសបែលហ្សិក (Begium) បានឲ្យដឹងថា ខ្លួនមានការខក...
Proudly Powered by Blogger.


0 sampeou.co.cc: