ប្រទេសខ្មែរជាប្រទេសដែលមានព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ មានថ្ងៃសំខាន់ៗជាច្រើនដែលទាក់ទងនឹង ព្រះពុទ្ធសាសនាប៉ុន្តែពុទ្ធសាសនិកជនខ្មែរមិនច្រើនទេដែលយល់ដឹងថ្ងៃសំខាន់ៗទាំងនោះ បណ្តាថ្ងៃសំខាន់ៗទាំងនោះ ថ្ងៃសំខាន់មួយដែលពុទ្ធសាសនិកជនខ្មែរគប្បីរលឹកដឹងនិងប្រារព្ធធ្វើឲ្យជានិស្ស័យ គឺ ថ្ងៃវិសាខបូជាព្រោះត្រូវបានទទួលស្គាល់ដោយ អង្គការសហប្រជាជាតិ ឬដែលហៅថា ថ្ងៃវិសាខបូជាសកល ។ មូលហេតុដែលអង្គការសហប្រជាជាតិទទួលស្គាល់ថ្ងៃ វិសាខបូជានេះ ព្រោះអង្គការពិភពលោកនេះកំពុងតែមានគោលនយោបាយដូចយ៉ាងព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែរ គឺ សន្តិភាព និងសន្តិសុខ មានន័យថា អង្គការសហប្រជាជាតិកំពុងព្យាយាមកសាងសុខសន្តិភាពឡើងក្នុងលោក ឯព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ក៏ណែនាំមនុស្សជាតិឲ្យលះបង់អំពើហិង្សាគ្រប់ប្រភេទទាំងដោយកាយ វាចា និង ចិត្ត ហាក់នឹងថាព្រះអង្គកំពុងត្រួសត្រាយ សុខសន្តិភាពចំពោះមនុស្សជាតិទាំងមូលដូច្នោះ កាលបើមនុស្សជាតិមិនធ្វើអំពើហិង្សានិងគោរពសិទ្ធិគ្នាទៅវិញទៅមក ពិភពលោកនេះក៏ជាផែនដីដែលគួរឲ្យរស់នៅអាស្រ័យហើយមនុស្សជាតិក៏រស់នៅបានយ៉ាងសុខសាន្ត គឺ ប្រកបដោយសន្តិភាព នោះឯង ។
ពាក្យថា វិសាខបូជា មកពីពាក្យថា វិសាខបុណ្ណមីបូជា ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ គឺ ខែ ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម នៅឆ្នាំទន្សាយ(ថោះ) នេះ ថ្ងៃវិសាខបូជាត្រូវនឹងថ្ងៃអង្គារទី ១៧ ខែឧសភា ឆ្នាំ ២០១១ ។
ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជាព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាងកើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានន័យថា ថ្ងៃនេះពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារលឹកនឹកដល់ថ្ងៃប្រសូត ត្រាស់ដឹង និង បរិនិព្វានរបស់ព្រះបរមសាស្តា ។
១.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃប្រសូត(birth)
នៅពេលដែលព្រះនាងសិរិមហាមាយាដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅមាតុភូមិ គឺ ទេវទហនគរ ដើម្បីសម្រាលព្រះរាជឱរសតាមទំនៀមនិយមក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន(រុម្មិណ្តេ) រវាង ក្រុងកបិលពស្តុនិងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស នៅខណៈនោះព្រះនាងក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯងដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រ តិថី ១៥ កើត ខែពិសាខឆ្នាំច មុន ព.ស. ៨០ ឆ្នាំ លុះស្តាប់ឮពត៌មានថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះកំពូលរាស្រ្តសុទ្ធោទនក៏ត្រាស់បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូតបាន ៥ ថ្ងៃ ព្រះរាជឱរសនេះក៏ត្រូវបានសន្មតព្រះនាមថា សិទ្ធត្ថៈ ប្រែថា សមបំណង ។
២.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ(enlightenment)
ក្រោយពីចេញបួសបាន ៦ ឆ្នាំ នៅព្រះជន្ម ៣៥ ឆ្នាំ សិទ្ធត្ថកុមារក៏បានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ នៅព្រឹកព្រាងថ្ងៃពុធ តិថី ១៥ កើត ខែពិសាខ ឆ្នាំរកា មុនព.ស. ៤៥ ឆ្នាំ នៅឯពុទ្ធគយា ។
៣.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃបរិនិព្វាន(passing away)
ក្រោយពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ឆ្នាំរហូតដល់ព្រះជន្មបាន ៨០ ឆ្នាំហើយ ព្រះអង្គក៏ចូលបរិនិព្វាននៅថ្ងៃអង្គារ តិថី ១៥ កើត ខែពិសាខ ឆ្នាំ្មម្សាញ់ ព.ស. ១ ឆ្នាំ នៅឯនគរកុសិនារា ។
ការដែលពោលថាហេតុការណ៍អស្ចារ្យ ព្រោះព្រះអង្គប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី ១៥ កើត ខែពិសាខដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និង ឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភពលោក ។
សារសំខាន់នៃថ្ងៃវិសាខបូជា
១.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០០០
៣.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃសន្តិភាពពិភពលោកព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រៀនមនុស្សជាតិឲ្យស្វែងរកសន្តិសុខនិងសន្តិភាពទាំងខាងក្នុងនិងខាងក្រៅ ។
៤.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃរំលឹកគុណ គឺ ព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះបរមសាស្តា
៥.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់ ។
វិធីបដិបត្តិក្នុងថ្ងៃវិសាខបូជា
1. ធ្វើបុណ្យដាក់បាត្រ ឧទិ្ទសចំណែកបុណ្យឲ្យដល់ញាតិដែលស្លាប់ទៅតាមគោលការណ៍បេតពលី ឬទក្ខិណានុប្បទាន
2. ស្តាប់ព្រះធម្មទេសនាតាមគោលការណ៍ធម្មស្សវនៈ និងបដិបត្តិធម៌តាមគោលការណ៍សមាធិនិងភាវនា
3. រៀបចំពិព័រណ៍ពុទ្ធប្បវត្តិ ប្រដាប់ទង់សាសនា តាមគេហដ្ឋាន វត្តអារាម សាលារៀន និង មន្ទីររាជការគ្រប់កន្លែងតាម មាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញខ្មែរចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គឺ សាសនារបស់ប្រទេសជាតិ
4. ដោះលែងសត្វចិញ្ចឹម និងទណ្ឌិតនយោបាយជាដើមតាមគោលការណ៍អភ័យទាន
គោលធម៌សំខាន់ដែលគួរសិក្សានិងយកទៅបដិបត្តិ
1. កតញ្ញុតា ការដឹងគុណចំពោះបុគ្គលដែលបានធ្វើល្អចំពោះយើងដោយសុទ្ធចិត្ត ដូចជា កូនដឹងគុណឪពុកម្តាយ សិស្សដឹងគុណគ្រូវិទ្យាចារ្យ ពុទ្ធបរិស័ទដឹងគុណព្រះសម្មាសម្ពុទ្ធជាម្ចាស់ ឬ អ្នកនយោបាយដឹងគុណបុព្វបុរសជាដើម
2. អរិយសច្ច ៤ គឺ គោលការណ៍ដោះស្រាយបញ្ហា មាន ៤ យ៉ាង គឺ ទុក្ខ បានដល់ បញ្ហាប្រចាំជីវិត ដែលហៅថាសភាវទុក្ខ ទុក្ខប្រចាំសង្ខារ ដូចជា កើត ចាស់ ឈឺ និង ស្លាប់ ដែលអ្នកណាៗក៏ជួបប្រទះមិនអាចចៀសវាងបានអាគន្តុកទុក្ខ បានដល់ បញ្ហាដែលកើតឡើងក្នុងការចិញ្ចឹមជីវិតម្តងម្កាល ដូចជា ខកបំណង ខឹង ស្អប់ ព្រាត់ព្រាសជាដើម បរិញ្ញា គឺ ការកំណត់ដឹងឲ្យទាន់បញ្ហាទាំងអស់នេះចាត់ជាវិធីទី ១(what) សមុទ័យ បានដល់មូលហេតុនៃបញ្ហាប្រចាំជីវិតដែលកើតចេញពីចំណង់ចំណូលចិត្តក្នុងកាម(កាមតណ្ហា) ចំណង់ចំណូលចិត្តក្នុងភពភូមិដែលប្រាថ្នា(ភវតណ្ហា) និង ការខ្លាចស្លាប់(វិភវតណ្ហា) បហានៈ គឺ ការឈ្វេងយល់ អង្កេតស្រាវជ្រាវរាវរកប្រភពបញ្ហាពិតចាត់ជាវិធីទី ២ (why) និរោធ បានដល់ សភាពដែលបញ្ហាឬទុក្ខរបស់ជីវិតត្រូវបានកម្ចាត់បង់ គឺ សភាពដែលគ្មានទុក្ខតទៅទៀត សច្ឆិកិរិយា គឺ ការដោះស្រាយ កម្ចាត់ លុបបំបាត់រាល់បញ្ហាដែលរកប្រភពឃើញ ចាត់ជាវិធីទី ៣ (freedom) មគ្គ បានដល់ វិធីសាស្ត្រដោះស្រាយមូលហេតុនៃបញ្ហាជីវិតដែលស្រាវជ្រាវរកឃើញ មាន ៨ យ៉ាង គឺ គំហើញត្រូវ តម្រិះត្រូវ សម្តីត្រូវ ទង្វើត្រូវ មុខរបរត្រូវ កំហំត្រូវ រលឹកត្រូវ និង តម្កល់ចិត្តត្រូវ ភាវនា គឺ ការអនុវត្តផ្ទាល់លើបញ្ហាដែលស៊ើបអង្កេតឃើញ ។
3. អប្បមាទធម៌ គឺ ការរលឹកដឹងខ្លួនជានិច្ចទោះបីគិត និយាយ ឬធ្វើអ្វីក៏ដោយ ត្រូវមានសតិគ្រប់គ្រងចិត្ត ពោលគឺ មិនធ្វេសប្រហែលក្នុងធម្មារម្មណ៍ដែលគិត ក្នុងពាក្យសម្តីដែលនិយាយ និងក្នុងទង្វើដែលធ្វើ ពោលគឺ មិនទ្វេធ្វេសក្នុងវ័យនិងជីវិត ព្រោះធម៌ប្រមាទនាំឲ្យកើតបញ្ហាស្មុគស្មាញជាច្រើនដល់វ័យនិងជីវិត ហេតុនោះពុទ្ធសាសនិកជនទើបត្រូវរលឹកនឹកដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃដោយសតិ ឬថាមានវិចារណញាណក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
ប្រយោជន៍នៃថ្ងៃវិសាខបូជា
1. ធ្វើឲ្យយល់ដឹងដល់ដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់តាំងពីប្រសូតដល់បរិនិព្វាន
2. ធ្វើឲ្យស្គាល់គុណសម្បត្តិ(អស្សាទៈ) និងគុណវិបត្តិ(អាទីនព)របស់ខ្លួនបើប្រៀបធៀបនឹងអច្ឆរិយបុគ្គលដូចយ៉ាងព្រះសម្មាសម្ពុទ្ធជាម្ចាស់
3. ធ្វើឲ្យកើតធម្មសង្វេគឡើងនៅក្នុងចិត្តថា សូម្បីតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ចៀសមិនផុតពីច្បាប់ធម្មជាតិ ៣ ប្រការ គឺ អនិច្ចំ ទុក្ខំ អនត្តាដែរ
4. ធ្វើឲ្យយល់ដឹងដល់ការតស៊ូជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទម្រាំនឹងរកច្រកចេញឲ្យដល់ជីវិតបាន
5. ធ្វើឲ្យយល់ដឹងដល់ព្រះទ័យលះបង់ខ្ពស់របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលកម្រនឹងបុគ្គលណាធ្វើដូចព្រះអង្គបាន
6. ធ្វើឲ្យយល់ដឹងដល់សក្តានុភាពរបស់មនុស្សដែលព្យាយាមស្វែងរកដំណោះស្រាយបញ្ហាជីវិត គឺ ទុក្ខ ។
សរុបសេចក្តីមកថា ថ្ងៃវិសាខបូជាចាត់ជាថ្ងៃសំខាន់សកលសម្រាប់ពុទ្ធបរិស័ទទូទាំងពិភពលោក ចាត់ជាថ្ងៃដែលប្រារព្ធពិធីពុទ្ធបូជារំលឹកនឹកដល់ព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណនិងព្រះបញ្ញាគុណរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គមានចំពោះមនុស្សជាតិទាំងជាថ្ងៃរំលឹកដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង គឺ ប្រសូត ត្រាស់ដឹង និង បរិនិព្វានដែលជាអាគតដ្ឋានរបស់ព្រះពុទ្ធសាសនា ។
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Tuesday, May 17, 2011
បុណ្យវិសាខបូជា
by សំពៅ |  at 6:22 PM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: