Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Monday, October 4, 2010

ខ្មែរធ្វើបាតុកម្មជាមួយលាវប្រឆាំងហ៊ុនសែននៅបែលហ្សិក

by សំពៅ  |  at  11:56 PM


ក្រុមអ្នករៀបចំបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទីក្រុងប្រ៊ូសសែល (Brussel) ប្រទេសបែលហ្សិក (Begium) បានឲ្យដឹងថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំង ដោយសារតែអាជ្ញាធរនគរបាលប្រទេសបែលហ្ស៊ិកមិនអនុញ្ញាតឲ្យធ្វើ បាតុកម្មប្រឆាំងលោក ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលនឹងចូលរួមក្នុងមហាសន្និបាតអាស៊ី-អឺរ៉ុប (ASEM) នៅថៃ្ងទី៤-៥ ខែតុលា។ប្រភពអ្នករៀបចំធ្វើបាតុកម្មនោះបានឲ្យដឹងថា មូលហេតុនៃការហាមឃាតនោះ គឺដោយសារតែការដាក់ពាក្យធ្វើបាតុកម្ម គឺនៅកៀកនឹងថ្ងៃធ្វើមហាសន្និបាត ដែលមិនអាចសម្រេចបានភ្លាមៗ នៅក្នុងពេលវេលាខ្លីពេក។
អ្នករៀបចំធ្វើបាតុកម្ម បានរៀបចំលិខិតនៅថៃ្ងទី២៩ ខែកញ្ញា ហើយបានដាក់ពាក្យសុំធ្វើបាតុកម្មនោះ នៅថៃ្ងទី៣០ ខែកញ្ញាថ្មីៗនេះ នៅគ្រាដែលមហាសន្និបាតអាស៊ី-អឺរ៉ុប នៅថៃ្ងទី៤ ខែតុលា ដល់ថៃ្ងទី៥ ខែតុលា សប្តាហ៍ខាងមុខនេះ។
អ្នករៀបចំធ្វើបាតុកម្មម្នាក់ នៅក្នុងចំណោម ៤នាក់ នៅក្នុងទីក្រុងប្រ៊ូសសែល ប្រទេសបែលហ្សិក ឈ្មោះ ជាតិ ជា អាយុ៦៥ឆ្នាំ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ក្រុមរបស់លោកនឹងលើកបាដាមួយចំនួន នៅក្នុងចំណោមក្រុមបាតុករជនជាតិលាវ ដែលទទួលការអនុញ្ញាតធ្វើបាតុកម្មនៅថ្ងៃទី៤ ខែតុលាឆាប់ៗនេះ៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.