ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញថ្ងៃច័ន្ទ, 04 ខែតុលា 2010លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើអន្តរាគមន៍នៅក្នុងជម្លោះរវាងកម្មករនិងក្រុមហ៊ុនរោង ចក្រកាត់ដេរ អំពើប្រាក់បៀវត្សរ៍អប្បបរមា។
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានព្យាយាមបញ្ចប់ជម្លោះការងាររវាងថៅកែរោងចក្រនិងសហជីព ដើម្បីបញ្ចៀសការខូចខាតផលប្រយោជន៏ផ្នែកឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ អំពីនេះផ្តល់ឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នូវផលចំណេញទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ដោយមានការផ្លាស់ប្តូរចរឹកនយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីការរិះគន់មកការសម្រុះសម្រួលការធ្វើកូដកម្មទាមទារដំឡើងប្រាក់ ឈ្នួលរបស់កម្មករនេះ ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រើយុទ្ធសាស្ត្រដំណោះស្រាយឈ្នះឈ្នះ ដើម្បីបញ្ចៀសការខូចខាតដល់ផលប្រយោជន៍ឧស្សាហកម្មសំលៀកបំពាក់ដ៏ធំ របស់ប្រទេសកម្ពុជា។
លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែផ្លាស់ប្តូរចរឹកនយោបាយរបស់លោកពីការគាំទ្រថៅកែរោងចក្រមក គាំទ្រកម្មករ ដែលកាយវិការនេះអាចជាការឆ្លៀតឱកាសមួយសម្រាប់ការចំណេញនយោបាយពី ជម្លោះការងារនេះក្នុងការទាក់ទាញសំឡេងគាំទ្ររបស់កម្មករចំពោះ នយោបាយរបស់លោក ខណៈដែល ការបោះឆ្នោតនឹងចូលមកដល់នៅក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣។ លោកសំអាតថ្លែងដូច្នេះថា៖
«ជាធម្មតា អ្នកនយោបាយធ្វើអ្វីក៏តែងតែឆ្លៀតកេងយកផលចំណេញនយោបាយ នៅក្នុងជម្លោះនោះផងដែរ»។
រោងចក្រ ១៧បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមេដឹកនាំសហជីព ដោយនិយាយថា ការធ្វើកូដកម្ម កាលពីខែកញ្ញាខុសច្បាប់។ រោងចក្រទាំងនេះមិនបានអនុញ្ញាតឱ្យតំណាងកម្មករចំនួន១៥០នាក់ចូល ធ្វើការទេ ដោយរង់ចាំសេចក្តីសម្រេចរបស់តុលាការ។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា ការផ្លាស់ប្តូរនេះជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់ផលប្រយោជន៍ របស់កម្មករ ដែលមានការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកបន្តថា៖
«ខ្ញុំជឿថា ប្រាកដជាមានការបោះបង់ចោលពាក្យបណ្តឹង ហើយនិងធ្វើការដកពាក្យបណ្តឹងចេញពីតុលាការវិញ។ អ្វីដែលជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីអាចនឹងធ្វើឱ្យ តុលាការឈប់បន្តពាក្យបណ្តឹង ឬក៏និយោជកដកពាក្យបណ្តឹងដែលខ្លួនបានប្តឹងទៅតុលាការចេញវិញដែរ»។
សហជីព និងថៅកែរោងចក្រកំពុងស្វែងរកវិធី ដើម្បីរារាំងការធ្វើកូដកម្មនៅពេលអនាគត។ ការធ្វើកូដកម្មរយៈពេលបួនថ្ងៃ បានធ្វើឱ្យរោងចក្រខាតបង់អស់ប្រហែល១៥លានដុល្លារអាមេរិក និងបានបណ្តាលឱ្យអ្នកបញ្ជាទិញនៅអាមេរិកអំពាវនាវឱ្យមានដំណោះស្រាយ។
ប្រទេស កម្ពុជាមានគណៈកម្មាធិការប្រឹក្សាការងារមកពីរដ្ឋាភិបាល សហជីព និងសមាគមរោងចក្រកាត់ដេរ ដែលមានតួនាទីដោះស្រាយជម្លោះការងារ លក្ខខណ្ឌការងារ ការដំឡើងប្រាក់ឈ្នួល ឬប្រាក់រង្វាន់ផ្សេងៗ និងការពារសិទ្ធិកម្មករ។ ប៉ុន្តែមិនសូវមានប្រសិទ្ធិភាពទេ ព្រោះសហជីពទាំងអស់នៅកម្ពុជាមិនអាចធ្វើការរួមគ្នាបានទេ ដោយសារសហជីពមួយចំនួនមាននិន្នាការគាំទ្រគណបក្សនយោយបាយ និងមួយចំនួនទៀតអព្យាក្រឹត។ នេះបើយោងតាមមន្ត្រីសហជីព។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់ថា យន្តការដោះស្រាយជម្លោះការងារនេះមិនទាន់មានប្រសិទ្ធិភាពដោយសារតែ និន្នាការនយោបាយ និងប្រយោជន៍បុគ្គល។ លោកថ្លែងថា៖
«លោក នាយករដ្ឋមន្ត្រី ចង់បានការគាំទ្រពីមហាជន និងកម្មករ ហើយមិនចង់ឃើញជម្លោះតទៅទៀត ពីព្រោះវាអាចធ្វើឱ្យវឹកវរដល់បញ្ហាសេដ្ឋកិច្ចកម្ពុជាដោយសារ ជម្លោះ។ កុំឱ្យមានបញ្ហាដល់ វិបត្តិសេដ្ឋកិច្ច និងការចូលមកវិនិយោគទុន កុំឱ្យមានបញ្ហាជម្លោះនេះកាន់តែរីកធំអន្តរាយតទៅ ទៀត»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថៅកែរោងចក្រជាមនុស្សសំខាន់ក្នុងការដោះស្រាយរាល់ជម្លោះការងារ ប៉ុន្តែគ្រប់ភាគីត្រូវមានកាតព្វកិច្ចរួមគ្នាដើម្បីបញ្ជៀសជម្លោះ ការងារដែលជាចំណុចដ៏សំខាន់បំផុតសម្រាប់លើកទឹកចិត្តដល់អ្នកបញ្ជា ទិញ។ លោកបន្តថា៖
«កម្ពុជាមិនសម្រួលកូដកម្ម ឬបាតុកម្មរបស់កម្មករ ក្នុងការផ្តល់ប្រាក់ឈ្នួល ឬប្រាក់រង្វាន់ផ្សេងៗ ឬ លក្ខខណ្ឌការងារមិនបានល្អទេ។ អ្នកបញ្ជាទិញអាចបញ្ឈប់ការបញ្ជាទិញពីកម្ពុជា និងបែរជាទៅបញ្ជាទិញនៅប្រទេសជិតខាង។ កម្ពុជានឹងជួបបញ្ហា ពីព្រោះកម្ពុជាយកវិស័យកាត់ដេរ ជាអាទិភាព»។
លោក យឹម សេរីវឌ្ឍនៈ មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិផ្នែកអប់រំកម្មករ និយោជិតរបស់អង្គការពលកម្មអន្តរជាតិ បានថ្លែងថា កង្វះយន្តការសមស្របនិងឆ្លើយតបទាន់ពេលវេលា សម្រាប់ដោះស្រាយជម្លោះគូរតែត្រូវបានពង្រឹង ដើម្បីជៀសវាងជម្លោះនៅកន្លែងធ្វើការ។ លោកថ្លែងដូច្នេះថា៖
«ទស្សនៈរបស់ សម្តេចនាយករដ្ឋមន្ត្រី គឺជាការចូលរួមចំណែកនៅក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុង ឧស្សាហកម្មកាត់ដេរនេះ។ ពួកគាត់ចូលរួមនៅក្នុងការអនុវត្តសិទ្ធិកូដកម្មរបស់គាត់ដើម្បីឆ្លើយតប ទៅនឹងលក្ខខណ្ឌការងារ ឬស្ថានភាពសេដ្ឋកិច្ចសម្រាប់ការរស់នៅសមស្របរបស់គាត់នោះ ខ្ញុំគិតថា គួរតែមានការលើកទឹកចិត្តឱ្យមានដកពាក្យបណ្តឹងទាំងអស់នោះ ដើម្បីធានានូវការអនុវត្តសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពកាន់តែប្រសើរស្របតាមអនុសញ្ញាអន្តរជាតិ»។
លោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាបានថែ្លងថា សមាគមរោងចក្រកាត់ដេរមិនទាន់បានផ្អាក់ករណីបណ្តឹងនៅតុលាការទេ ប៉ុន្តែសមាគមបានជម្រាបទៅសមាជិករបស់ខ្លួនអំពីសំណើរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកបន្តថា៖
«សំណើរបស់លោក នាយករដ្ឋមន្ត្រី យើងកោះហៅសមាជិករបស់យើង។ ប៉ុន្តែជាធម្មតាវានៅតែ អាស្រ័យទៅលើសមាជិក ថាតើពួកគេចង់ពិចារណាដកករណីពាក្យបណ្តឹងទាំងអស់ចេញពី តុលាការឬយ៉ាងណា។ គ្មាននរណាអាចបង្ខំឱ្យពួកយើងដកករណីពាក្យបណ្តឹងពីតុលាការទេ»។
លោក ខេន លូ បានបន្តថា ការបញ្ជៀសជម្លោះគឺជាកិច្ចការដ៏សំខាន់ណាស់ ដើម្បីជៀសវាងការបាត់បង់ផលប្រយោជន៍របស់ភាគីទាំងពីរ ជាពិសេសរោងចក្រមិនអាចផលិត កម្មករមិនបានទទួលប្រាក់ឈ្នួលុ៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Tuesday, October 5, 2010
លោកហ៊ុនសែនបានប្រយោជន៍ពីអន្តរគមន៍ក្នុងជម្លោះសហជីពកម្មករនិងរោងចក្រ
by សំពៅ |  at 12:02 AM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: