មេដឹកនាំប្រទេសថៃ និងកម្ពុជា បានជួបចរចាទ្វេភាគីជាថ្មីទៀត នៅក្នុងប្រទេសបែលហ្សិក (Belgium) នៅថ្ងៃទី៤ ខែតុលា ក្រោយពីមានការជួបចរចាគ្នាម្ដងរួចមកហើយ នៅក្នុងសហរដ្ឋអាមេរិក កាលពីខែកញ្ញាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងមានជម្លោះនឹងគ្នា។មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៤ ខែតុលាថា ការជួបទល់មុខគ្នារវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នៅក្នុងទីក្រុងប្រ៊ូសែល (Brussels) ប្រទេសបែលហ្សិកនោះ បានផ្ដោតលើការស្វែងរកដោះស្រាយលើបញ្ហាផ្សេងៗ ជាច្រើន ក្នុងនោះរួមមានបញ្ហាសម្រួលកងកម្លាំងទ័ពនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ និងការស្ដារទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យកាន់តែរឹងមាំថែម ទៀត។
កិច្ចចរចាទ្វេភាគីនោះ គឺធ្វើឡើងនៅវេលាម៉ោងជិត៥ល្ងាច នៅក្នុងប្រទេសបែលស្សិក ត្រូវនឹងម៉ោងជិត ១២យប់ នៅក្នុងប្រទេសកម្ពុជា គឺនៅក្រៅមហាសន្និបាតអាស៊ី-អឺរ៉ុប (ASEM) លើកទី៨ នៅក្នុងប្រទេសបែលហ្សិកនោះ។
ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ជុំ កុសល បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែតុលាថា ការចរចាទ្វេភាគីនេះ គឺបានបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ ពីកិច្ចចរចាទ្វេភាគីលើកដំបូង នៅក្នុងទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ៖ «បញ្ហាសំខាន់ គឺការសម្រួលកងទ័ព នៅជុំវិញប្រាសាទព្រះវិហារហ្នឹង គឺបញ្ហាផ្ដោតសំខាន់។ ហើយនាយករដ្ឋមន្ត្រីថៃហ្នឹង ប្រហែលជានឹងផ្ដល់ចម្លើយជាក់លាក់មួយ ស្ដីអំពីរដ្ឋសភានៃប្រទេសថៃហ្នឹង និងអនុម័តលើកំណត់ហេតុប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ដែលប្រមុខរដ្ឋាភិបាលលោកបានលើកឡើងនោះ។ ប្រហែលជាជម្រាបជូនដល់នាយករដ្ឋមន្ត្រីកម្ពុជាយើង អំពីកាលបរិច្ឆេទច្បាស់លាស់មួយ»។
តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោក យឹម សុវណ្ណ និងជាមន្ត្រីអ្នកនាំពាក្យបានមានប្រសាសន៍ប្រតិកម្មថា លោកមានជំនឿតិចតួចពីការចរចាទ្វេភាគីនេះ ៖ «ដូច្នេះ បើសិនជាយើងទៅដោះស្រាយនៅអន្តរជាតិ គឺយើងមានប្រៀប។ ពីព្រោះយើងមានក្របខ័ណ្ឌច្បាប់ សាលក្រមតុលាការក្រុងឡាអេ។ ហើយជឿថា អ្វីៗយើងនឹងអាចរកយុត្តិធម៌បាននៅក្នុងការចូលរួមរបស់អន្តរជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់ មានដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ និងមន្ត្រីមួយចំនួនទៀតទៅចូលរួមនៅក្នុងមហាសន្និបាតអាស៊ី-អឺរ៉ុប លើទី៨ នៅក្នុងទីក្រុងប្រ៊ូសែល ប្រទេសបែលហ្សិក។
កាលពីថៃ្ងទី២៦ ខែលកញ្ញាកន្លងទៅនេះ រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា ការជួបចរចាទ្វេភាគីកម្ពុជា និងថៃ គឺជារឿងមួយ ហើយការងារដែលកម្ពុជាបានធ្វើជាមួយអង្គការសហប្រជាជាតិ នៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ក៏ជារឿងមួយផ្សេងទៀត ក្នុងការរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំង ពីរនេះ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយ៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Monday, October 4, 2010
ខ្មែរ-ថៃ ចរចាទ្វេភាគីជាបន្តនៅប្រទេសបែលហ្សិក
by សំពៅ |  at 11:59 PM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: