Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ព័ត៌មានថ្មីៗ

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Tuesday, September 21, 2010

គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប

by សំពៅ  |  at  12:02 AM


ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដារប្រឡាយ និងជួសជុលទំនប់បូរាណមួយ។
មន្ត្រីអាជ្ញាធរអប្សរា បានឲ្យដឹងថា បុគ្គលិកអាជ្ញាធរនេះ និងប្រជាពលរដ្ឋជាច្រើនរយនាក់បានស្ម័គ្រចិត្តចូលរួមជួយជួសជុល ផ្នែកខ្លះ នៃទំនប់ទឹកបូរាណមួយ ធ្លាប់មានតាំងពីសម័យអង្គរ ស្ថិតនៅក្នុងឃុំពាក់ស្នែង និងឃុំលាងដៃ ស្រុកអង្គរធំ ដែលរងការខូចខាតឲ្យល្អឡើងវិញជាបន្តបន្ទាប់ កាលពីពេលថ្មីៗ ប្រយោជន៍ស្តុកទឹកឲ្យមាននៅក្នុងបារាយណ៍ខាងជើង ដើម្បីជួយការពារគ្រឹះប្រាសាទបូរាណមួយចំនួន នៅជុំវិញប្រាសាទនាគព័ន្ធឲ្យគងវង់ និងបានជួយថែរក្សាដល់ទេសភាពវប្បធម៌ទីនោះផងដែរ។
លោក ខូយ គឹមទូ ជាទីប្រឹក្សាប្រធានអាជ្ញាធរអប្សរា ដែលជាអ្នករួមចំណែកក្នុងការងារនោះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី២០ ខែកញ្ញាថា នាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរអប្សរា កំពុងរៀបចំគម្រោងដ៏ធំមួយ ដែលអាចចំណាយប្រាក់រដ្ឋជាច្រើន ក្នុងការស្ដារប្រឡាយ និងជួសជុលទប់ទំនប់ទឹកបូរាណមួយ ដែលមានអាយុរាប់ពាន់ឆ្នាំឲ្យល្អឡើងវិញ ដើម្បីស្តុកទឹកឲ្យពេញបារាយណ៍ខាងជើង ចំណុះប្រមាណ៥លានម៉ែត្រគូប សម្រាប់ធានាដល់ស្ថិរភាពប្រាសាទបុរាណមួយចំនួន នៅជុំវិញប្រាសាទនាគព័ន្ធនៃតំបន់អង្គរធំ។
លោក ខូយ គឹមទូ បានមានប្រសាសន៍ថា គម្រោងដ៏ធំមួយសម្រាប់ស្ដារប្រឡាយ និងជួលជុលទំនប់បូរាណដែលមានប្រវែងរហូតដល់១៧គីឡូម៉ែត្រ និងទទឹងប្រមាណ១២០ម៉ែត្រនេះ កំពុងតែដាក់សំណើដើម្បីសុំការអនុម័តជាផ្លូវការ ៖ «វាជាគោល ការណ៍អភិរក្សរបស់អាជ្ញាធរអប្សរា ក៏ដូចជាគោលការណ៍បេតិកភណ្ឌពិភពលោក យើងត្រូវតែអភិរក្សហើយនៅទំនប់បូរាណ ដែលកសាងឡើងពីសតវត្សទី១២មកហ្នឹង ហើយឥឡូវនេះវារលុបប្រឡាយនោះក៏ខ្លះទៅក្លាយទៅជាស្រែជាភ្លឺ ទំនប់ហ្នឹងក៏វាដាច់ខ្លះ វាមិនអាចប្រមូលទឹកបានទៅតាមដែលធ្លាប់មានពីដើមមក។ ទំនប់នេះគឺវាមិនបម្រើតែផលប្រយោជន៍ប្រជាពលរដ្ឋដែលត្រូវការ សម្រាប់ធ្វើការបង្កបង្កើនផលចិញ្ចឹមជីវិតតែប៉ុណ្ណោះទេ វាសម្រាប់ឲ្យមានទឹកនៅក្នុងបារាយណ៍នៅព័ទ្ធជុំវិញប្រាសាទនាគព័ន្ធ ប្រាសាទនាគព័ន្ធរបស់យើងអភិរក្សប្រាសាទឲ្យកាន់តែល្អប្រសើរ»។
លោក ប៊ុន ណារិទ្ឋិ អគ្គនាយកអាជ្ញាធរអប្សរា បានមានប្រសាសន៍ថា ការជួសជុលទំនប់បូរាណ និងប្រឡាយ ដែលធ្លាប់មានតាំងពីសម័យអង្គរឲ្យល្អឡើងវិញនោះ មិនត្រឹមតែការពារប្រាសាទបុរាណមិនឲ្យស្រុតនោះទេ គឺខ្នងទំនប់បានក្លាយទៅជាផ្លូវចរាចរណ៍របស់អ្នកភូមិយ៉ាងល្អ និងបានផ្ដល់ទឹកចែកចាយឲ្យអ្នកភូមិជិតខាងបានប្រើប្រាស់ផង ៖ «តាម ពិតគ្រឹះប្រាសាទទាំងឡាយដែលកសាងសម័យអង្គរ ភាគច្រើនត្រូវការទឹកមានក្សិណទឹកព័ទ្ធជុំវិញ។ ទឹកជាប្រភពគ្រឹះប្រាសាទព្រោះប្រាសាទរបស់យើងហ្នឹងគ្រឹះកសាងលើដី គ្រឹះធ្វើពីដីខ្សាច់ កាលណាមានទឹកវារឹងវាហាប់ទ្រទម្ងន់បាន»។
មន្ត្រីអាជ្ញាធរអប្សរាបានឲ្យដឹងថា កន្លងមកគេធ្លាប់បានជួសជុលទំនប់បូរាណផ្នែកខ្លះជាបណ្ដើរៗ ហើយគម្រោងធំសម្រាប់ស្ដារប្រឡាយ និងជួសជុលទំនប់នឹងអាចចាប់ផ្ដើមនៅពេលខាងមុខ។ មន្ត្រីអាជ្ញាធរអប្សរាបានទទួលស្គាល់ថា នៅពេលគម្រោងធំសម្រាប់ស្ដារប្រឡាយ និងជួលជុលទំនប់បូរាណចាប់ផ្ដើមនោះនឹងមានការប៉ះពាល់ទៅលើដី ស្រែប្រជាពលរដ្ឋខ្លះ ដែលកំពុងរស់នៅឃុំលាងដៃ និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ប៉ុន្តែគេនឹងមានគោលនយោបាយមួយសម្រាប់ដោះស្រាយបញ្ហាទាំងនោះ៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.