តុលាការខ្មែរក្រហមនៅថ្ងៃ១៦ កញ្ញា បានប្រកាសដីកាដំណោះស្រាយ ដើម្បីបញ្ចប់ការស៊ើបអង្កេតសំណុំរឿង០០២ ដោយបានចោទជាផ្លូវការលើអតីតមេដឹកនាំកំពូលរបស់របបខ្មែរក្រហម ចំនួន ៤នាក់ក្នុងសំណុំរឿង០០២ ដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ននៅតុលាការខ្មែរក្រហម។
តុលាការខ្មែរក្រហមគ្រោងនឹងធ្វើការជំនុំជម្រះអតីតមេដឹកនាំ ទាំង ៤នាក់នេះ នៅថ្ងៃដើមឆ្នាំ២០១១ ក្រោយពីការចោទប្រកាន់នេះ។
សហចៅក្រមស៊ើបអង្កេតកម្ពុជា លោក យូ ប៊ុនឡេង និងសហចៅក្រមអន្តរជាតិជនជាតិបារាំង លោក ម៉ាកសែល ឡឺម៉ុងដ៍ (Marcel Lemonde) នៅថ្ងៃព្រហស្បតិ៍ ទី១៦ កញ្ញា បានធ្វើការចោទប្រកាន់ជាផ្លូវការលើអតីតមេដឹកនាំទទួលខុសត្រូវ ខ្ពស់បំផុតចំនួន ៤នាក់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ដើម្បីអនុញ្ញាតឲ្យអង្គជំនុំជម្រះធ្វើការកាត់ទោសអ្នកទាំងនោះ។
សហចៅក្រមស៊ើបអង្កេតបានសម្រេចធ្វើការចោទប្រកាន់អតីតមេដឹកនាំ របបខ្មែរក្រហម គឺលោក នួន ជា អតីតនាយករដ្ឋមន្ត្រីស្ដីទីនៃកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សនៃបក្សកុម្មុយនីស្ដកម្ពុជា ព្រមទាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា, លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋ ឬប្រធានគណៈប្រធានរដ្ឋ និងជាអ្នកដឹកនាំមួយរូបក្នុងមន្ទីរនយោបាយមជ្ឈិម (មន្ទីរ៨៧០), លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, ការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្ស៊ឺណែវឆ្នាំ ១៩៤៩, ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិវៀតណាម និងចាម, មនុស្សឃាត, ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា។
សហចៅក្រមស៊ើបអង្កេតកម្ពុជា លោក យូ ប៊ុនឡេង មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅឯតុលាការខ្មែរក្រហម ឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតធ្វើការចោទប្រកាន់អ្នកទាំង ៤នាក់នេះ ក្រោយពេលមានការសាកសួរជនត្រូវបានចោទជាង ៤៦ដង ហើយការសាកសួរសាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ១ពាន់ដង។
លោក យូ ប៊ុនឡេង បន្ថែមទៀតថា អ្នកវិទ្យាសាស្ត្រឲ្យដឹងថា ជនរងគ្រោះប្រមាណពី ១លាន ៧សែននាក់ ទៅ ២លាន ២សែននាក់ ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម ហើយជនរងគ្រោះ ៨០ម៉ឺននាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ ស្លាប់ដោយការប្រើប្រាស់អំពើហិង្សា។ ប៉ុន្តែសាលាក្ដីខ្មែរក្រហមបានលើកយកទីកន្លែងសម្លាប់ចំនួនតែ ៣៦ប៉ុណ្ណោះមកធ្វើការស៊ើបអង្កេត។
លោក យូ ប៊ុនឡេង បន្តទៀតថា តុលាការខ្មែរក្រហមនឹងត្រូវធ្វើការកាត់ទោសជនជាប់ចោទទាំង ៤នេះ ក្នុងរយៈពេល ៤ខែចាប់ពីការប្រកាសការចោទប្រកាន់ជាផ្លូវការរួចមក។ ប្រសិនមិនដូច្នោះទេតុលាការខ្មែរក្រហមត្រូវដោះលែងអ្នកទាំងនោះ ដោយគ្មានលក្ខខណ្ឌឲ្យមានសេរីភាព។
លោក យូ ប៊ុនឡេង បន្ថែមទៀតថា តុលាការខ្មែរក្រហមបានទទួលស្គាល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២ពាន់នាក់រួចហើយសម្រាប់ការជំនុំជម្រះករណី០០២។ សហចៅក្រមស៊ើបអង្កេតរបស់តុលាការខ្មែរក្រហម បានលើកលែងការចោទប្រកាន់អតីតប្រធានមន្ទីរស-២១ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឲ្យរួចខ្លួនពីករណីសំណុំរឿង០០២។
តុលាការខ្មែរក្រហមកាលពីថ្ងៃទី២៦ ខែកក្កដា បានកាត់ទោស ឌុច ឲ្យជាប់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ ពីបទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានលើអនុសញ្ញាទីក្រុងហ្សឺណែវ ១៩៤៩។ ប៉ុន្តែដោយសារ ឌុច ត្រូវបានឃុំឃាំងដោយខុសច្បាប់ក្នុងតុលាការយោធាកម្ពុជា ទើបតុលាការខ្មែរក្រហមបានសម្រេចកាត់កងទោស ឌុច ឲ្យជាប់ពន្ធនាគារត្រឹមតែ ១៩ឆ្នាំ។
លោក ម៉ាកសែល ឡឺម៉ុងដ៍ ក្នុងសន្និសីទសារព័ត៌មានក៏បានប្រកាសលាលែងដំណែងរបស់លោកពីសហ ចៅក្រមស៊ើបអង្កេត បន្ទាប់ពីតុលាការខ្មែរក្រហមបានបញ្ចប់ករណី០០១ និងបញ្ចប់ការស៊ើបអង្កេតករណី០០២។ លោក ម៉ាកសែល ឡឺម៉ុងដ៍ បន្ថែមថា លោកគ្រោងបម្រើការងារក្នុងសាលាក្ដីខ្មែរក្រហមតែ ៣ឆ្នាំទេ ប៉ុន្តែលោកបានធ្វើរហូតដល់ទៅ ៤ឆ្នាំ ដូច្នោះលោកបានសម្រេចលាលែងពីការងាររបស់លោក។
លោក ឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកការងារព័ត៌មានផ្នែកកិច្ចការសាធារណៈនៃតុលាការ ខ្មែរក្រហម មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី១៦ កញ្ញា ឲ្យដឹងថា លោក ម៉ាកសែល ឡឺម៉ុងដ៍ នឹងចាកចេញពីសាលាក្ដីខ្មែរក្រហមនៅធ្នូ ឆ្នាំ២០១០។
លោក ម៉ាកសែល ឡឺម៉ុងដ៍ សម្រាប់រយៈពេល ៤ឆ្នាំ លោកត្រូវបានគេស្គាល់ ដោយសារលោកបានព្យាយាមធ្វើការចោទប្រកាន់ជនសង្ស័យដែលពាក់ព័ន្ធនឹង របបខ្មែរក្រហមបន្ថែមទៀត។ បំណងរបស់លោក ម៉ាកសែល ឡឺម៉ុងដ៍ ត្រូវបានជំទាស់ដោយលោក យូ ប៊ុនឡេង ដោយលើកហេតុផលថា ពេលវេលានៅមិនទាន់ដល់សម្រាប់ធ្វើការស៊ើបអង្កេតទៅលើជនសង្ស័យ បន្ថែម។ លោក យូ ប៊ុនឡេង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ដែរថា លោកនឹងបន្តករណី ០០៣ និង ០០៤ ជាបន្តបន្ទាប់ក្រោយពេលករណី០០២។ លោក ម៉ាកសែល ឡឺម៉ុងដ៍ នឹងត្រូវជំនួសដោយចៅក្រមជនជាតិអាល្លឺម៉ង់ឈ្មោះ ស៊ើហ្វ្រេដ៍ ប្លាំង (Siegfried Blunk)៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
September
(12)
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
▼
September
(12)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Thursday, September 16, 2010
តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្រហម៤នាក់ជាផ្លូវការ
by សំពៅ |  at 9:40 AM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
September
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
September
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: