មេដឹកនាំសហជីពកម្មករបានឲ្យបានដឹងថា មានតំណាងសហជីព និងសកម្មជនកម្មករជិត ៣០០នាក់ នៅតាមបណ្ដារោងចក្រនានា ត្រូវបានថៅកែក្រុមហ៊ុនព្យួរ និងបញ្ឈប់ពីការងារ បន្ទាប់ពីធ្វើកូដកម្ម កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០។សេចក្ដីប្រកាសព័ត៌មានរួម របស់សម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា ហៅកាត់ថា ស៊ីអិនស៊ី (CNC) និងសហភាពការងារកម្ពុជា (CLC) ដឹកនាំដោយ អ្នកស្រី ម៉ម ញឹម និងលោក អាត់ ធន់ បានបង្ហាញថា ក្រោយពីបានបញ្ចប់ធ្វើកូដកម្ម ៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១០ កន្លងមកនេះ មានតំណាងសហជីព និងសកម្មជនកម្មករចំនួន ១៤៥នាក់ មកពី ១៦រោងចក្រ ត្រូវថៅកែរោងចក្របណ្ដេញមិនឲ្យចូលធ្វើការ។ ក្រៅពីនេះ ក៏មានក្រុមកម្មករចំនួន ១៤៥នាក់ផ្សេងទៀត ត្រូវបានព្យួរ និងបញ្ឈប់ពីការងារ ទៅតាមបញ្ជានិយោជក ជាថៅកែរោងចក្រកាត់ដេរទាំងនោះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែកញ្ញា ដោយលោកចាត់ទុកការប្ដឹង ឬព្យួរការងារតំណាងសហជីព និងកម្មករមិនឲ្យចូលធ្វើការ របស់ថៅកែរោងចក្រថា ជាការរំលោភច្បាប់។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ ៖ «ថ្មីៗនេះ គឺមានរោងចក្រ៣ គឺមានរោងចក្រអ៊ីហ្កាមិន រោងចក្ររិវវើរិច និងរោងចក្រវីននើរ បានបន្តព្យួរប៉ុន្មាននាក់ទៀត»។
ការព្យួរ និងបញ្ឈប់ការងារសហជីពជាតំណាងកម្មករដូច្នេះ ត្រូវបានមេដឹកនាំសហជីពកម្មករ លោក អាត់ ធន់ និងលោកស្រី ម៉ម ញឹម ចាត់ទុកថា ជាទង្វើរំលោភលើមាត្រា៣៣៣ នៃច្បាប់ស្ដីពីការងារកម្ពុជា ដែលបានចែងថា ត្រូវហាមឃាត់មិនឲ្យនិយោជកដាក់ទណ្ឌកម្មអ្វីមួយ ទៅលើនិយោជិក ដោយយកលេសនៃការចូលរួមធ្វើកូដកម្មរបស់សាមីជន។
ឆ្លើយតបមេដឹកនាំសហជីពខាងលើ លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់សមាគមកាត់ដេរកម្ពុជា មានប្រសាសន៍ថា ថៅកែរោងចក្រមិនបានបណ្ដេញតំណាង ឬសកម្មជនកម្មករចេញពីរោងចក្រមិនឲ្យធ្វើការនោះទេ ប៉ុន្តែគ្រាន់តែជាវិធានការណ៍ដើម្បីទប់ស្កាត់ការធ្វើកូដកម្ម អនាធិបតេយ្យ របស់តំណាងសហជីព និងសកម្មជនកម្មករ ដើម្បីឲ្យកម្មករចូលធ្វើការវិញតែប៉ុណ្ណោះ។
លោក ជាតិ ខេមរា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែកញ្ញា ពីវិធានការណ៍តាមផ្លូវច្បាប់របស់ថៅកែរោងចក្រ ចំពោះតំណាងសហជីព និងសកម្មជនកម្មករដឹកនាំធ្វើកូដកម្មដូច្នេះ ៖ «ដោះ ស្រាយតាមនីតិវិធីច្បាប់។ ទី១ គឺកុំឲ្យកូដកម្មបន្តទៀតរំខានគេ។ ហើយទី២ ទុកច្រកឲ្យកម្មករ ដែលគេចង់ធ្វើការ គេចេញចូលធ្វើការតាមធម្មតា។ ទី៣ ផ្អាកសកម្មភាពការជេរ តិះដៀលនិយោជក។ អាហ្នឹងហើយដែលគេសុំច្បាប់រក្សាការពារ»។
អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ខ្លីថា ការបង្កើតសហជីពដើម្បីការពារសិទ្ធិកម្មករនៅក្នុងប្រទេសកម្ពុជា គឺមានការរើសអើងពីថៅកែក្រុមហ៊ុន និងរដ្ឋាភិបាល។ ការរើសអើងនេះ លោកស្នើឲ្យរដ្ឋាភិបាល ក៏ដូចជាថៅកែរោងចក្រ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីឲ្យការងារមានការរីកចំរើនទាំងអស់គ្នា។
លោក សុន ឆ័យ មានប្រសាសន៍ថា ៖ «កម្មករគាត់ចង់ចូលជាមួយសហជីព សុទ្ធតែទទួលការបង្ខិតបង្ខំមិនឲ្យចូល ឬក៏ចូលសហជីពណាដែលគាំទ្រដោយរដ្ឋាភិបាល។ នេះជាការបំបិទសិទ្ធិខុសច្បាប់ការងារទាំងស្រុង»។
មេដឹកនាំសហជីពការពារសិទ្ធិកម្មករ បានឲ្យដឹងថា បច្ចុប្បន្ននេះ និយោជក និងសមាគមរោងចក្រកាត់ដេរកម្ពុជា ឬហៅជាភាសាអង់គ្លេស GMAC នៅបន្តគំរាមកំហែងដល់ថ្នាក់ដឹកនាំ និងសកម្មជនសហជីព តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការជាការបំបិទមាត់។
លោក អាត់ ធន់ បញ្ជាក់ថា នៅថ្ងៃទី២៧ ខែកញ្ញានេះ ដែលជាថ្ងៃជួបប្រជុំចរចាពីប្រាក់ខែកម្មករ មានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងភាគីថៅកែរោងចក្រកាត់ដេរ ក៏នឹងស្នើឲ្យមន្ត្រីនៃសមាគមថៅកែរោងចក្រកាត់ដេរ ពន្យល់ឲ្យច្បាស់ពីការព្យួរការងារតំណាងសហជីព និងក្រុមកម្មករឲ្យបានច្បាស់ផងដែរ។
របាយការណ៍របស់សមាគមរោងចក្រកាត់ដេរកម្ពុជាបង្ហាញថា សព្វថ្ងៃ ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរដែលបានចុះបញ្ជីផ្លូវការ ជិត៣០០រោងចក្រ មានកម្មករធ្វើការសរុបជាង ៣សែននាក់៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
September
(12)
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
▼
September
(12)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Sunday, September 26, 2010
កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូដកម្ម
by សំពៅ |  at 4:44 AM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
September
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
September
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: