Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ព័ត៌មានថ្មីៗ

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Thursday, September 9, 2010

មេ​ដឹកនាំ​កម្ពុជា​-​ថៃ​នឹង​ជួប​គ្នា​ជា​លក្ខណៈ​ទ្វេ​ភាគី​នៅ​ស.រ.អា.

by សំពៅ  |  at  9:43 AM


អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅថ្ងៃ៩ កញ្ញា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) និងនាយករដ្ឋមន្រ្ដីកម្ពុជា លោក ហ៊ុន សែន នឹងជួបគ្នាជាលក្ខណៈទ្វេភាគីនៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោយពីកិច្ចប្រជុំ អាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ កញ្ញា។


ការអះអាងរបស់លោក កុយ គួង ធ្វើឡើងបន្ទាប់ពីគម្រោងជំនួបរបស់មេដឹកនាំទាំងពីរនេះ ត្រូវបានសារព័ត៌មានសរសេរថា នៅមិនទាន់មានភាពច្បាស់លាស់។


លោក កុយ គួង មានប្រសាសន៍បន្តទៀតថា លោកនៅមិនទាន់ដឹងនៅឡើយទេ ថាតើមេដឹកនាំកំពូលទាំងពីរនេះនឹងពិភាក្សាអំពីបញ្ហាអ្វី។


កាសែតថៃ ឌឹ ណេសិន (The Nation) នៅថ្ងៃទី៩ កញ្ញា បានដកស្រង់សម្ដីរបស់អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន (Surin Pitsuwan) ឲ្យដឹងថា មន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃ កំពុងធ្វើការរៀបចំកិច្ចប្រជុំទ្វេភាគីមួយ សម្រាប់លោក ហ៊ុន សែន និងលោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ នៅក្នុងកិច្ចប្រជុំ អាស៊ាន-សហរដ្ឋអាមេរិក។


លោក ស៊ូរិន ពិតស៊ូវ៉ាន បន្ថែមថា កិច្ចប្រជុំទ្វេភាគីនេះជាកិច្ចប្រជុំសាមញ្ញ និងមានលក្ខណៈជាមិត្តភាព ដោយសំដៅទៅលើកិច្ចសហប្រតិបត្តិការតែមួយប៉ុណ្ណោះ ហើយកិច្ចប្រជុំនេះនឹងមិនពិភាក្សាលើបញ្ហាជម្លោះនោះទេ។ គម្រោងជំនួបកំពូលរបស់លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ និង នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្វើឡើងក្រោយពេលដែលទំនាក់ទំនងការទូតកម្ពុជា និងថៃ ត្រូវបានធ្វើឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីការលាលែងរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ពីតំណែងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.