លោក សម រង្ស៊ី រងការចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងចែកចាយព័ត៌មានមិនពិត ដែលរួមគ្នាអាចឲ្យលោកជាប់ទោសពន្ធនាគាររហូត១៨ឆ្នាំ។
មន្ត្រី ជាន់ខ្ពស់គណបក្សប្រឆាំងបានសរសេរលិខិតជាផ្លូវការជូនលោកជា ស៊ីម ប្រធានព្រឹទ្ធសភា ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ឲ្យរដ្ឋាភិបាលដកពាក្យបណ្តឹងប្រឆាំង នឹងលោកសម រង្ស៊ី អំពីរឿងព្រំដែន។ ការស្នើសុំនេះបានធ្វើឡើងក្រោយពីតុលាការក្រុងភ្នំពេញ កាលពីថ្ងៃពុធ បានកាត់ទោសលោកសម រង្ស៊ី មួយករណីទៀតអំពីរឿងក្លែងឯកសារនិងផ្សព្វផ្សាយព័ត៌មានមិនពិត។ តុលាការគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី២៣ខាងមុខនេះ។
នៅ ថ្ងៃសុក្រនេះ លោកគង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី បានសរសេរលិខិតជាផ្លូវការមួយជូនលោកជា ស៊ីម ប្រធានព្រឹទ្ធសភារបស់ប្រទេសកម្ពុជា ដើម្បីឲ្យលោកជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលចំពោះករណីលោកសម រង្ស៊ី។
ការស្នើសុំនេះបានធ្វើឡើងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីតុលាការក្រុងភ្នំពេញបានបើកសវនាការជំនុំជម្រះប្រឆាំងលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការក្លែងឯកសារសារធារណៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងផែនទី ដែលលោកសម រង្ស៊ីបានដាក់បង្ហាញថា បង្គោលព្រំដែនលេខ១៨៥ លេខ១៨៦ និងលេខ១៨៧ បានបោះចូលទឹកដីប្រទេសកម្ពុជា។
តុលាការក្រុងភ្នំពេញគ្រោងនឹងប្រកាសសាលក្រមសម្រាប់ករណីថ្មីនេះ នៅថ្ងៃ២៣ ខែកញ្ញាខាងមុខនេះ។
នៅ ក្នុងលិខិតរបស់លោកដែលចម្លងជូនលោកហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននោះ លោកគង់ គាំបានសរសេរថា លោកសម រង្ស៊ី គ្មានកំហុសដូចការចោទប្រកាន់របស់តុលាការទេ។
លោក គង់ គាំបានមានប្រសាសន៍ប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថា លោកសូមឲ្យលោកជា ស៊ីម មេត្តាពិនិត្យ ធ្វើអន្តរាគមន៍ឲ្យរដ្ឋាភិបាលដកពាក្យបណ្តឹង និងជួយធ្វើអន្តរាគមន៍ឲ្យរដ្ឋសភាប្រគល់អភ័យឯកសិទ្ធិដល់លោកសម រង្ស៊ី ដើម្បីចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពហុបក្សនៅកម្ពុជា។
«អត់ប៉ះពាល់ អត់ជ្រៀតជ្រែកដល់តុលាការទេ។ សុំឲ្យអ្នកប្តឹងដែលមិនមានមូលដ្ឋានត្រឹមត្រូវហ្នឹងដកពាក្យ បណ្តឹងវិញទាំងអស់ទៅ ហើយរដ្ឋសភាផ្តល់អភ័យឯកសិទ្ធិជូនលោកប្រធានសម រង្ស៊ីវិញ»។
លោក ជាម យៀប សមាជិករដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ករណីរបស់លោកសម រង្ស៊ី គួរតែរង់ចាំលទ្ធផលប្រកាសសាលក្រមរបស់តុលាការសិន។
លោកបានមានប្រសាសន៍ថា ការយល់ព្រម ឬមិនយល់ព្រមគឺជាឆន្ទៈរបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភាតែប៉ុណ្ណោះ។
« បើយោងទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយ ការសុំប្រគល់អភ័យឯកសិទ្ធិ ឬក៏លើកលែងទោសនោះ យើងធ្វើប៉ុណ្ណឹងគឺថាមិនអាចត្រឹមត្រូវតាមច្បាប់បានទេ»។
ចំណែក អ្នកស្រីពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្ស LICADHO បានមានប្រសាសន៍ថា អ្នកស្រីមិនចង់ឲ្យមានការប្តឹងផ្តល់គ្នាទេ។
អ្នកស្រី បានមានប្រសាសន៍ទៀតថា គ្រប់គណបក្សនយោបាយទាំងអស់ ក្រោយពីមានការបោះឆ្នោត គួរតែជជែកគ្នា ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។
«នេះគឺជារូបមន្តមួយដែលអាចជួយ ប្រទេសយើងអភិវឌ្ឍបានឆាប់ឡើង ព្រោះយើងសព្វថ្ងៃត្រូវការធនធានមនុស្ស។ ដូច្នេះ ខ្ញុំមិនចង់ឲ្យមានការប្តឹងផ្តល់អីទេ ព្រោះអីយើងទាំងអស់គ្នាជាខ្មែរ អាចធ្វើការជាមួយគ្នាបាន»។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅឯក្រៅប្រទេស ត្រូវបានតុលាការ ខេត្តស្វាយរៀងកាត់ទោសកម្បាំងមុខកាលពីចុងខែមករាឲ្យជាប់ ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ប្រមាណជាង៦០លានរៀល ជាមួយនិងប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀត។
ការកាត់ទោសនេះ ធ្វើឡើង ក្រោយពីតុលាការបានរកឃើញថា លោកសម រង្ស៊ី ជាប់ពាក់នឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
ប្រសិនណាបើតុលាការ ក្រុងភ្នំពេញរកឃើញទោសកំហុសមួយករណីថ្មីទៀតពីបទក្លែងឯកសារសាធារណៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត នោះលោកសម រង្ស៊ីនឹងប្រឈមមុខជាប់ពន្ធនាគារយ៉ាងច្រើនបំផុតរយៈពេល១៨ឆ្នាំ៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
September
(12)
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
▼
September
(12)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Sunday, September 12, 2010
គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍ការកាត់ទោសលោកសមរង្ស៊ី
by សំពៅ |  at 11:06 PM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
September
- កម្មករជិត៣០០នាក់ត្រូវព្យួរនិងបញ្ឈប់ពីការងារក្រោយកូ...
- ហ៊ុនសែនរិះគន់ការរកអន្តរាគមន៍ដើម្បីឲ្យសមរង្ស៊ីចូលស្...
- គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
- តុលាការខ្មែរក្រហមចោទប្រកាន់មេដឹកនាំខ្មែរក្...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- គណបក្សប្រឆាំងសុំឲ្យព្រឹទ្ធសភាអន្តរាគមន៍...
- តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមលោក...
- នាយករដ្ឋមន្ត្រីទទួលប្រាក់សំណងជំងឺចិត្តគ្រប់...
- WB៖ ការទិញដីកសិកម្មទ្រង់ទ្រាយធំបង្កគ្រោះថ្ន...
- មេដឹកនាំកម្ពុជា-ថៃនឹងជួបគ្នាជាលក្ខណៈទ្វេ...
- ថាក់ស៊ីន ប្រាប់ពីមូលហេតុនៃការលាឈប់ពីតំណែង...
- នាយករដ្ឋមន្ត្រីខ្មែរផ្តួចផ្តើមគំនិតជំនួបទ្វេ...
-
September
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: