ឧបទ្ទវហេតុមនុស្សជាន់គ្នាស្លាប់នៅលើស្ពានមជ្ឈមណ្ឌលកម្សាន្តកោះ ពេជ្រ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាកន្លងមកនេះ ត្រូវបានមន្ត្រីគណៈកម្មាធិការដោះស្រាយការងារបន្ទាន់ផ្សព្វផ្សាយ របាយការណ៍បឋមនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកានេះថា មានអ្នកស្លាប់រហូតដល់ ៣៧៨នាក់ និងមានអ្នករបួស ៧៥៥នាក់។តាំងពីព្រឹកព្រលឹមនៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រោយពីឧបទ្ទវហេតុផ្អើលរត់ជាន់គ្នាស្លាប់នៅលើស្ពានក្នុង មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រមួយថ្ងៃមក ក្រុមគ្រួសារសព និងអ្នករបួសភាគច្រើនមកពីតាមបណ្ដាខេត្តនានា នៅតែកំពុងស្វះស្វែងរកសាច់ញាតិនៅសាលតម្កល់សាកសព និងបន្ទប់សង្គ្រោះរបស់មន្ទីរពេទ្យ។
នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅថាពេទ្យរុស្ស៊ី សាកសពអ្នករងគ្រោះ ត្រូវបានគេដាក់តម្រៀបគ្នាត្រៀបត្រា ដែលក្រុមគ្រូពេទ្យកំពុងធ្វើកោសល្យវិច័យ និងផ្ដិតម្រាមដៃដើម្បីសំគាល់ និងរកអត្តសញ្ញាណរបស់សាកសព។
លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន នៅមន្ទីរពេទ្យព្រះកុសុមៈ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកាថា លោកកំពុងធ្វើកោសល្យវិច័យលើសាកសពចំនួន ៤៩នាក់ ៖ «យើងរៀបចំធ្វើ កោសល្យវិច័យទាំងអស់ហ្នឹង ព្រោះឥឡូវខ្ញុំធ្វើនៅពេទ្យរុស្សីហើយអស់ កាល់ម៉ែត្រអីធ្វើហើយ នៅសល់ប៉ុន្មានយើងធ្វើបន្ត»។
សាកសពប្រមាណ ១៣៩នាក់ ក៏កំពុងដាក់តម្កល់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីធ្វើកោសល្យវិច័យដូចគ្នាដែរ។
គ្រួសារដែលស្វែងរកសាកសពបានដើរបើកក្រណាត់ក្របសពដើម្បីរកសាច់ ញាតិរបស់ខ្លួន។ ជាមួយក្រុមគ្រួសារដែលបានរកឃើញសាកសពជាសាច់ញាតិរបស់ខ្លួន បានស្រែកទ្រហោយំនឹកស្រណោះស្រណោក នៅពេលដែលឃើញសាច់ញាតិរបស់ខ្លួនស្លាប់បាត់បង់ជីវិតយ៉ាងអាណោច អាធ័មបែបនេះ។
ក្បែរទីកន្លែង ឬសាលតម្កល់សព នៅក្នុងមន្ទីរពេទ្យក្រុមគ្រួសារសាច់ញាតិសពជាមួយនិងសមត្ថកិច្ច កំពុងធ្វើការយ៉ាងមមាញឹកបំពេញបែបបទដោយបង្ហាញអត្តសញ្ញាណប័ណ្ណសៀវភៅ គ្រួសារ និងរូបថតសពជាដើម ដើម្បីទទួលយកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើត។
លោក សំហេង បុរស អគ្គលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាមានប្រសាសន៍ថា មន្ត្រីក្រសួងកំពុងរៀបចំបញ្ជូនសាកសពទៅតាមមន្ទីរសង្គមកិច្ចខេត្ត ដោយសហការជាមួយក្រសួងការពារជាតិជាការសម្រួលដល់ក្រុមគ្រួសារសព ដែលពុំមានលទ្ធភាពដឹកជញ្ជូនសាកសពទៅដោយខ្លួនឯង ៖ «នៅពេលដែល យើងកំណត់អត្តសញ្ញាណបានហើយនៅពេលដែលគ្រួសារសពមកដល់ នៅពេលហ្នឹងគឺយើងប្រមូលព័ត៌មានរបស់គេ ហើយយើងចេញលិខិតបញ្ជាក់មួយ លិខិតហ្នឹងដើម្បីផ្ដល់ថវិកាជូនគេនៅពេលក្រោយ»។
រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានប្រកាសឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេសកាន់ទុក្ខមួយថ្ងៃ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ដើម្បីចូលរួមកាន់ទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ផងដែរ៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Tuesday, November 23, 2010
របាយការណ៍បឋមអំពីឧបទ្ទវហេតុកោះពេជ្រ
by សំពៅ |  at 7:10 AM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: