Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Friday, January 7, 2011

ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ

by សំពៅ  |  at  4:37 AM

កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប្រាក់ពីអ្នកដែលរកស៊ីធ្វើដំណើរ ចេញចូលតាមផ្លូវលំចូលមកកាន់វត្តសុគន្ធារាមហៅវត្តក្រាំងគន្ធរ ត្រង់ចំណុចពីភូមិអន្លង់វែងរហូតដល់ភូមិក្រាំងរលួសដែលមានប្រជា ពលរដ្ឋចូលរួមជាច្រើនរយនាក់។
បើតាមការឲ្យដឹងពីក្រុមប្រជាពលរដ្ឋដែលកំពុងកាយ ដីលុបជង្ហុកតាមផ្លូវលំកាលពីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០១១បាន ឲ្យដឹងថាផ្លូវលំមួយខ្សែខាងលើមានសភាពលំបាកយ៉ាងខ្លាំងទើប ក្រុមប្រជាពលរដ្ឋបានធ្វើលិខិតស្នើសុំស្វះស្វែងរកថវិកាពីបង ប្អូនដែលមានរថយន្តធ្វើអាជីវកម្មរួមទាំងសប្បុរសជនទាំងអស់ដើម្បី រកលុយមកជួសជុលផ្លូវលំមួយនេះឲ្យបានមុនពិធីបុណ្យដាបាតលានតាម ភូមិនិមួយៗស្ថិតនៅក្នុងឃុំនេះ។ក្រុមប្រជាពលរដ្ឋដដែលបានបន្ត ទៀតថាបន្ទាប់ពីទទួលបានការឯកភាពពីមេភូមិនិងលោកប្រធានក្រុម ប្រឹក្សាឃុំក្រុមប្រជាពលរដ្ឋបានចាត់តំណាងដើម្បីផ្សព្វផ្សាយដល់ បងប្អូនដែលមានមុខរបរធ្វើអាជីវកម្មរកស៊ីតាមផ្លូវលំនេះឲ្យជួយ ផ្ដល់ប្រាក់មួយចំនួនតាមសទ្ធា។
បើតាមប្រសាសន៍អោយដឹងពីលោកសុខសនដែលជាមេភូមិ ក្រាំងរលួសបានប្រាប់កម្ពុជាថ្មីថាប្រាក់ដែលបានមកបន្តិចបន្តួច ដែលជាគំនិតផ្ដួចផ្ដើមរបស់ប្រជាពលរដ្ឋដើម្បីជួសជុលផ្លូវលំដែលមាន ចម្ងាយជាងមួយគីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ៥១ចូលមកដែលមាន ជង្ហុកជ្រៅៗប្រជាពលរដ្ឋពិបាកធ្វើដំណើរយ៉ាងខ្លាំងហើយម្យ៉ាងទៀត រដូវនេះកៀកជិតមកដល់បុណ្យដាបាតលាននៅតាមភូមិនីមួយៗទើបក្រុម ប្រជាពលរដ្ឋខ្លាចមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរមកចូលរួមពិធី បុណ្យនេះហើយក៏បានប្រមែប្រមូលលុយកាក់មកជួសជុលឲ្យបានស្អាតជាង មុនទៅ៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.