Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Sunday, October 10, 2010

ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម

by សំពៅ  |  at  6:56 PM


ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួមជាមួយប្រជាពលរដ្ឋស៊ីវិលចំនួនពីរនាក់ផ្សេងទៀត ត្រូវសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថចាប់ឃុំខ្លួនដោយពុំមានដីកាឡើយ។ក្រុមគ្រួសាររបស់បុរសបួននាក់ ក្នុងនោះមានទាហាននៅក្នុងវរ៣៩៤២ ឈរជើងនៅតំបន់ព្រំដែនប្រាសាទព្រះវិហារចំនួន ២នាក់ និងប្រជាពលរដ្ឋ ២នាក់ផ្សេងទៀត នៅភូមិអូរប្រាំពីរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី៩ តុលា ឆ្នាំ២០១០ បានដាក់ពាក្យប្ដឹងទៅសមាគមសិទ្ធិមនុស្សអាដហុក ជួយអន្តរាគមន៍លើករណីសមត្ថកិច្ចចម្រុះចាប់ខ្លួនមនុស្សដោយ អយុត្តិធម៌ និងពុំមានដីកាពីតុលាការ។
អ្នកស្រី វ៉ាន់ សៀងហៀប ត្រូវជាកូនរបស់នាយទាហាន លោក ស៊ន សុវណ្ណ ដែលត្រូវចាប់ខ្លួនបានរៀបរាប់ថា ការចាប់ខ្លួននេះ បានកើតឡើងនៅថ្ងៃទី៦ តុលា ក្រោយមួយថ្ងៃ បន្ទាប់ពីឪពុកនាងមានជម្លោះពាក្យសម្តីជាមួយប្រធានភូមិអូរប្រាំ មួយ។
នៅក្នុងហេតុការណ៍មុនចាប់ខ្លួននោះ ប៉ូលិសឃុំព្រែកកក់ជាច្រើននាក់ បានមកដល់ផ្ទះនាង ក្នុងនោះមានប៉ូលិសម្នាក់ បានប្រើអាវុធបាញ់គំរាម រួចបានរត់ចោលម៉ូតូ ហើយឲ្យអ្នកផ្សេងមកយកម៉ូតូវិញ តែឪពុកនាងមិនឲ្យ ដោយទុកឲ្យម្ចាស់ម៉ូតូមកយកខ្លួនឯង តែម្ចាស់ម៉ូតូបានបាញ់បោះនោះ មិនមកយកម៉ូតូវិញទេ លុះដល់ពេលយប់ ថ្ងៃទី៦ ដដែល ឪពុកនាងបានលើកម៉ូតូដាក់លើឡានដឹកយកទៅផ្ទះប្រធានភូមិ ប្រធានភូមិថា មិនទទួលដឹងឮរឿងនេះទេ ហើយឪពុកនាងបានយកម៉ូតូនោះ មកទុកក្រោមផ្ទះវិញ។ ប៉ុន្តែ លុះថ្ងៃទី៧ តុលា មានកម្លាំងសមត្ថកិច្ចចម្រុះមកព័ទ្ធផ្ទះចាប់ខ្លួនដោយចោទអំពីបទ ប្លន់ម៉ូតូ ៖ «ថ្ងៃទី០៧ ប្រហែលជាម៉ោង៨ព្រឹកពេលមកហ្នឹងមានប៉ូលិសឆែកប៉េអិមឆែក ស្រាប់តែមកដល់បាញ់ឆែក ចាប់ប្រជាជនពីរនាក់កូនទាហានប៉ាខ្ញុំអាត់ដឹងរឿងអីសោះ គាត់ចូលទៅលេងស្រាប់តែចាប់គាត់ដែរហ្មង»។
ស្ត្រីរូបនេះបន្តទៀតថា ការចាប់ខ្លួននេះធ្វើឡើងដោយអំពើហិង្សា ជាពិសេសពលរដ្ឋ២ទៀត ពួកគាត់មិនដឹងអ្វីសោះ គ្រាន់តែមកលេងមិត្តភ័ក្ដិដែលជាឪពុកនាង ក៏ត្រូវទទួលរងគ្រោះដែរ ៖ «អត់មានដីកាចាប់ទេ ទៅដល់ចាប់ដូចចាប់ប្លន់អញ្ចឹង ប្រជាជនពីរនាក់គាត់អត់មានដឹងរឿងអីសោះគាត់ចូលទៅលេងដល់ពេលឃើញ ចាប់ភ្ញាក់ផ្អើលចឹង គាត់មិននេះ គាត់មិនដើរចេញ គាត់អត់ឲ្យចាប់ស្រាប់តែទៅដល់វាយគាត់យកដំបងឆក់ហ្នឹងឆក់គាត់ ទៀត រួចទៅគាត់មួយនោះគាត់ស្វិតជើងរួចទៅទាក់គាត់បញ្ចូលឡាន គាត់ទៅចាក់ថ្នាំសោះហ្នឹងណា»។
ប្រធានភូមិអូរប្រាំមួយ លោក ហេង អូន ជាដើមបណ្ដឹង បណ្ដាលឲ្យមានការចាប់ខ្លួនបុរស ៤នាក់ខាងលើនេះ បានមានប្រសាសន៍ថា នាយទាហានម្នាក់ គឺលោក ស៊ន សុវណ្ណ បានផឹកស្រាស្រវឹង ហើយបានប្រើពាក្យសម្ដី ព្រមទាំងប្រើកាំបិតមកគំរាមកំហែង ជេរប្រមាថដល់អាយុជីវិតលោកទៀត ទើបលោកប្ដឹងទៅសមត្ថកិច្ចឲ្យជួយដោះស្រាយ និងការពារខ្លួនលោក ៖ «ដល់ អ៊ីចឹងខ្ញុំក៏ចេញទៅឃាត់វា ថាអ្ហែងទៅផ្ទះទៅ បើអ្ហែងស្រវឹងហើយមកជេរអីអញ គេឲ្យវាទៅផ្ទះវិញ។ គេហៅទៅដូចថា ហៅទៅប៉ុស្តិ៍ ទៅសាកសួរពីសំណុំបែបបទរឿងហ្នឹង រឿងអីដែលវាមករករឿងខ្ញុំអញ្ចឹង ហ្នឹងណា! ស្រាប់តែវាលោតមក លោកមករកគេ លោតមករកគេស្រាប់តែគេបាញ់មួយគ្រាប់ដើម្បីសម្លុតវានិងគេបាញ់ ការពារខ្លួនគេផង»។
អធិការប៉ូលិសស្រុកស្ទឹងត្រង់ លោក ជា សុធារិទ្ធ ដែលដឹកនាំកម្លាំងប៉ូលិសរួមជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុក ខេត្ត ចុះដោះស្រាយករណីខាងលើនេះ បានឲ្យដឹងថា ក្រុមបុរសទាំងបួននាក់នោះ បានប្រើអំពើហិង្សា មិនសហការជាមួយសមត្ថកិច្ច ក្នុងការដោះស្រាយតាមពាក្យបណ្ដឹងរបស់លោកមេភូមិ ទើបបណ្ដាលឲ្យផ្ទុះអាវុធ និងចាប់ខ្លួនដោយមិនចាំបាច់មានដីកាពីតុលាការ និងបញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ៖ «ដល់ពេលផឹកស្រាស្រវឹងហើយ គាត់បានទៅរករឿងប្រធានភូមិដេញកាប់ប្រធានភូមិដេញអីហ្នឹងណា! ហើយអាការដឹកចេញចល័តម៉ូតូរបស់ខ្ញុំហ្នឹង ហើយរហូតដល់ទារលុយចំនួន៣រយទៀតណោះ ពីសមត្ថកិច្ចរបស់ខ្ញុំថា បើពេលណាឲ្យលុយមកសន សុវណ្ណ ហ្នឹងចំនួន៣រយ ទើបឈ្មោះសន សុវណ្ណ ប្រគល់ម៉ូតូឲ្យវិញ។ នៅពេលនោះ ខ្ញុំមិនមានការឲ្យលុយឲ្យកាក់អីទេព្រោះអត់បានដាក់លុយទៅផង ដល់អញ្ចឹងអត់មានឲ្យទេ ដល់អញ្ចឹងហេតុផលហ្នឹងមិនមែនត្រឹមថ្ងៃទេរហូតដល់យប់ណោះ»។
មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក ហម សារិទ្ធ បានមានប្រសាសន៍ថា លោកកំពុងធ្វើការស៊ើបអង្កេតមិនទាន់មានលទ្ធផលច្បាស់លាស់អាច សន្និដ្ឋានលើករណីខាងលើនេះបានយ៉ាងណានៅឡើយទេ ៖ «អ៊ីចឹងទេ រឿងនេះមកបាញ់មកបោះអញ្ចឹងមែន មកចាប់ក្រវេមក្រវាមដោយឥតមានដីកា អាហ្នឹងគេហៅថា ច្បាប់ប្រញាប់យើងថាក៏ត្រូវដែរ ប៉ុន្តែយើងថា ធ្វើហ្នឹងវាអត់ទំនង ហើយទៅ ចាប់គ្នាជាប្រជាពលរដ្ឋដែលអត់ដឹងអីក៏ទៅចាប់ដែរ»។
ភរិយាបុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួនម្នាក់ទៀត ជាពលរដ្ឋឈ្មោះ ទាន់ សាវ័ន្ត ហៅឌឿ បានហៅការចាប់ខ្លួនប្ដីគាត់នោះជារឿងអយុត្តិធម៌ ហើយសូមឲ្យមានការដោះស្រាយឲ្យបានឆាប់ នឹងបានត្រឡប់មកផ្ទះវិញ ព្រោះប្ដីអ្នកស្រីកំពុងមានជំងឺ ៖ «ដើរទៅចាក់ថ្នាំ ទទួលជាអញ្ចឹងចូលទៅលេងគាត់ចូលលេងហើយគេចាប់ឡើងហើយវាយគ្នាឆក់ គ្នា ធាក់គ្នាជិតងាប់ជិតរសរួចគ្នាអត់ដឹងរឿងអីសោះខ្ញុំចង់ឲ្យ យុត្តិធម៌ថា ចង់ឲ្យធ្វើម៉េចទាមទារឲ្យប្ដីខ្ញុំហ្នឹងត្រឡប់មកវិញខ្ញុំមិន ចង់ឲ្យនៅក្នុងគុកហ្នឹងទេ។ ព្រោះប្ដីខ្ញុំឈឺ ណាមួយអត់មានលុយអីផងអត់មានអីផងរួចឈឺនៅដេកនៅក្នុងគុកវាសម ដែរទេ? ហើយខ្ញុំមានពេលណាទៅអើតមើល? រកលុយទៅទិញអង្កច្រកឆ្នាំងមិនបាន»។
មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា មកដល់ពេលនេះ បុរសទាំង៤នាក់ត្រូវគេឃុំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត កំពង់ចាម ដោយមិនទាន់មានសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយ ហើយថាការឃុំខ្លួននេះអាចលើសនីតិវិធីច្បាប់៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.