តុលាការក្រុងភ្នំពេញ បានចោទប្រកាន់ជនជាតិថៃ ៧នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងមក។លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូថា ជនជាតិថៃ ៧រូប ដែលឆ្លងដែនចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ កន្លងមកនេះ បានត្រូវចោទប្រកាន់ជាផ្លូវការហើយ តាមច្បាប់អន្តោប្រវេសន៍កម្ពុជា និងចោទប្រកាន់មួយចំណុចទៀតតាមក្រមព្រហ្មទណ្ឌ ពីបទចូលមកក្នុងទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត តាមមាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍ និងពីបទចូលដោយទុច្ចរិតក្នុងទីលានយោធា តាមមាត្រា៤៧៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
មាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍បានចែងថា ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកក្នុងប្រទេសកម្ពុជា ដោយលបលាក់ បន្លំ ឬដោយល្បិចផ្សេងៗ ដែលផ្ទុយនឹងបញ្ញត្តិនេះ ត្រូវផ្ដន្ទាទោសដាក់គុកពី ៣ខែ ទៅដល់ ៦ខែ មុននឹងត្រូវបណ្ដេញចេញ។
មាត្រាទី៤៧៣ នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើចូលដោយទុច្ចរិតនៅក្នុងទីលានសំណង់ ឬឧបករណ៍ដែលប្រគល់ទៅឲ្យអាជ្ញាធរយោធា ឬដែលស្ថិតនៅក្រោមការត្រួតត្រារបស់អាជ្ញាធរយោធា ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ២លានរៀល។
ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ លោក សុខ រឿន បានមានប្រសាសន៍ថា ក្រោយពេលមានការចោទប្រកាន់ជាផ្លូវការហើយនេះ ជនជាតិថៃទាំង ៧រូប ត្រូវបានប្រគល់ឲ្យចៅក្រមតុលាការក្រុងភ្នំពេញ លោកស្រី ចាំង ស៊ីណាត ជាចៅក្រមស៊ើបអង្កេតករណីសំណុំរឿងនេះ ដើម្បីសាកសួរ និងស៊ើបអង្កេតបន្ត។
លោក កុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែធ្នូនេះដែរ លោក កាស៊ីត ភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីជួបជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីពិភាក្សា ទាក់ទងជាមួយការចាប់ខ្លួនជនជាតិថៃចំនួន ៧នាក់នេះផងដែរ។
ប្រភពមន្រ្តីតុលាការកម្ពុជា បានឲ្យដឹងថា ជនជាតិថៃទាំង ៧រូបនោះ មានស្រី្តចំនួន ២រូប និងបុរសចំនួន ៥រូប ក្នុងនោះសមាជិកសភាមួយរូបឈ្មោះ លោក ផានិក រីគិតសែត ជាសមាជិកសភាក្រុងបាងកក មកពីគណបក្សប្រជាធិបតេយ្យ និងអ្នកកាសែតចំនួន ២រូប។
កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកសង្ឃឹមថា ការចាប់ខ្លួនជនជាតិថៃ ៧រូបនេះ មិនបណ្ដាលឲ្យមានទំនាស់កម្ពុជា-ថៃ នោះឡើយ ៖ «ខ្ញុំគិតថា ឯកឧត្ដម អាភីស៊ិត នាយករដ្ឋមន្ត្រីថៃ និងប្រជាជនថៃ មិនចាត់ទុករឿងថៃ រំលោភបំពានចូលទឹកដីកម្ពុជា ខុសច្បាប់ ហើយកម្ពុជាត្រូវប្រើប្រព័ន្ធតុលាការ វានឹងក្លាយទៅជាជម្លោះការទូតតឹងតែងសាជាថ្មីនោះទេ ហើយកម្ពុជាក៏មិនយកបញ្ហាសងសឹកជាមូលដ្ឋាននោះទេ តែសុំកាត់ទោសតាមផ្លូវច្បាប់ ហើយអ្នកតំណាងរាស្ត្រថៃ ក៏មិនត្រូវបានគាំពារដោយអភ័យឯកសិទ្ធិនៅក្នុងទឹកដីកម្ពុជាទេ។ ខុសច្បាប់គឺខុសច្បាប់»។
ការសាកសួរជនជាតិថៃ ដោយមន្ត្រីតុលាការក្រុងភ្នំពេញនេះ បានចាប់ផ្ដើមតាំងពីម៉ោង ៩ព្រឹក រហូតដល់ម៉ោងជិត ៥រសៀល នៅថ្ងៃទី៣០ ខែធ្នូនេះ៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
December
(7)
- ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
- ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស...
- ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួ...
- មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្ស...
- ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
- អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
- កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
-
▼
December
(7)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Thursday, December 30, 2010
ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
by សំពៅ |  at 10:23 PM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
December
- ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
- ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស...
- ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួ...
- មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្ស...
- ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
- អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
- កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
-
December
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: