Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Thursday, December 30, 2010

ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់

by សំពៅ  |  at  10:19 PM


ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វឹកហាត់ទាហានញឹកញាប់ និងបើករថពាសដែក រថក្រោះចេញ-ចូល រោទិ៍បង្កើនសម្លេងខ្លាំងៗ កំដៅសាច់ដុំ ហាក់កម្លាបរិយាកាសកាលពីថ្ងៃទី៣០ ធ្នូ ២០១០ កន្លងមកនេះ ប៉ុន្តែសំរាប់កងទ័ពកម្ពុជាដែលស្ថិតនៅទល់មុខគ្នា ក្នុងខេត្តបន្ទាយមានជ័យ គិតថា នេះជារឿងធម្មតា...អ្នកឯងធ្វើអ្វីធ្វើទៅនៅក្នុងទឹកដីរបស់អ្នក ឯង ។
មន្ត្រីជាន់់ខ្ពស់យោធាកម្ពុជា លោកជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា លោកទទួលដំណឹងថា កងទ័ពថៃបានចល័តទ័ពនៅក្នុងទឹកដីរបស់គេពិតមែន ប៉ុន្តែនៅតាមបណ្តោយព្រំដែនខេត្តព្រះវិហារមានសភាពធម្មតាទេ យើងតែងតែធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក ហើយបើនិយាយពីកាតព្វកិច្ចការពារទឹកដីវិញ យើងមិនធ្វេសប្រហែសទេ ។
លោកឈូក អាង មេបញ្ជាការប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ៩១១ បានឱ្យដឹងថា ខាងកងទ័ពថៃមិនមានការបង្កើនកំលាំងអ្វីទ ចាប់ពីខ្សែបន្ទាត់ព្រំដែនទល់មុខប៉ោយប៉ែតរហូតដល់ច្រកទ្វារបឹង ត្រកួន ស្រុកថ្មពួក គ្រាន់តែមានការផ្លាស់ប្តូរទ័ពខ្លះៗ និងធ្វើការហ្វឹកហាត់ញឹកញាប់ក្នុងទឹកដីរបស់គ ដោយមានប្រើរថពាសដែក និងរថក្រោះខ្វាត់ខ្វែងផងដែរ រីឯកំលាំងទ័ពខាងកម្ពុជាវិញ នៅតែការពារទឹកដីម៉ឺងម៉ាត់ដដែល ។
លោកអនុសេនីយ៍ជិន សុផល នាយរងប៉ុស្តិ៍ការពារព្រំដែន វរសេនាតូចលេខ៩១១ បាននិយាយថា ម្សិលមិញឃើញនៅក្នុងទឹកដីថៃ ក្រុមទាហានថៃបានបើករថពាសដែក៣គ្រឿង មកកាន់ខ្សែត្រៀមជួរមុខនៃបន្ទាត់ព្រំដែន ប៉ុន្តែថ្ងៃនេះឃើញដកទៅវិញ១គ្រឿងហើយ ។
ចំណែកលោកនាក់ វង្ស មេបញ្ជាការរង និងនាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ បានឱ្យដឹងថា នៅតាមខ្សែបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យឯណោះវិញ ចាប់ពីតំបន់មុំ៣ រហូតដល់ប្រាសាទតាមាន់ធំ ជួរភ្នំដងរែក ស្ថានភាពយោធារវាងកម្ពុជា-ថៃ មិនមានភាពតានតឹងកើតឡើងទេ បន្ទាប់ពីមានការចាប់ខ្លួនពលរដ្ឋថៃ៧នាក់បញ្ជូនមកកាន់រាជធានី ភ្នំពេញរួចមក ពោលគឺការទំនាក់ទំនងនៅល្អធម្មតា ៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.