
ប្រទេសកម្ពុជានិងវៀតណាមបានសម្រេចនៅថ្ងៃសុក្រនេះជ្រើសរើសយក ក្រុមហ៊ុនមកពីប្រទេស ណ័រវេស្ស៍ សម្រាប់បោះពុម្ពផែនទីដើម្បីកំណត់ព្រំប្រទល់នៃប្រទេសទាំងពីរដែល តែងតែមានជម្លោះ។ ប៉ុន្តែមន្ដ្រីគណបក្សជំទាស់លើកឡើងថាការបោះពុម្ពផែនទីថ្មីគឺជា ការមិនចាំបាច់ហើយអាចបង្កឲ្យមានភាពច្របូកច្របល់ក្នុងសង្គមទៀតផង។
ក្រុមហ៊ុន BLOM Geomatics AS បានឈ្នះនៅក្នុងការដេញថ្លៃបោះពុម្ព ផែនទីសម្រាប់កំណត់ព្រំដែនរួមនៃប្រទេសកម្ពុជានិងវៀតណាមដែលប្រទេស ទាំងពីរមានគោលដៅបញ្ចប់ជម្លោះព្រំដែនរ៉ាំរ៉ៃអស់ ជាច្រើនទសវត្សរ៍មកហើយ។
លោកវ៉ា គឹមហុង ទេសរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការដោះស្រាយវិវាទព្រំដែនកម្ពុជា បានថ្លែងនៅក្នុងសន្និសីទកាសែតនៅក្នុងទីក្រុងភ្នំពេញនៅល្ងាចនេះថា ក្រុមហ៊ុន BLOM Geomatics AS ដែលជាក្រុមហ៊ុនរួមរបស់ប្រទេសដាណឺម៉ាក និងប្រទេសណ័រវេស្ស៍បានដាក់តម្លៃសម្រាប់រ៉ាប់រងការបោះពុម្ពផែនទី ទាបជាងគេ គឺក្នុងតម្លៃ ១.៥០០.០០០ ដុល្លារអាមេរិក ខណៈពេលដែលតម្លៃខ្ពស់បំផុតក្នុងការដេញថ្លៃដែលមានក្រុមហ៊ុនចំនួន ប្រាំចូលរួមកើនរហូតទៅដល់៤.៥០០.០០០ដុល្លារអាមេរិក។
«ជាលទ្ធផល គឺក្រុមហ៊ុន BLOM Geomatics AS របស់ប្រទេសដាណឺម៉ាក និងប្រទេសណ័រវេស្ស៍បាន ជាប់លេខនៃការជម្រើសរបស់យើងសម្រាប់ធ្វើផែនទីព្រំដែន កម្ពុជា-វៀតណាម»។
លោកង្វៀន ហុងថាវ អនុប្រធានគណៈកម្មាធិការព្រំដែនវៀតណាម-កម្ពុជាមកពីខាងភាគីវៀត ណាម បានថ្លែងថាការបោះពុម្ពផែនទីថ្មី និងជួយទៅដល់ការគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរឲ្យបានល្អ។
«តាមពិតបោះពុម្ពផែនទីនៃប្រទេសទាំងពីរ ដើម្បីការជួយក្នុងការ(កំណត់)ខណ្ឌបង្គោលសីមាបង្គោលព្រំដែន។ ហើយក៏ជួយនៅក្នុងការគ្រប់គ្រងខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ជំហានក្នុងការ(កំណត់)ខណ្ឌសីមា និងការបោះបង្គោលព្រំដែនជាក់ស្តែង ហើយនឹងសាងសង់ខ្សែព្រំដែនមួយ គឺខ្សែព្រំដែនសន្តិភាព មិត្តភាពហើយនឹងសាមគ្គីយូរអង្វែង»។
ប្រទេសកម្ពុជានិងប្រទេសវៀតណាមមានព្រំដែនរួមជាប់ជាមួយគ្នា ប្រវែង១.២៧០គីឡូម៉ែត្រហើយប្រទេសទាំងពីរបានប្តេជ្ញាថានឹងត្រូវ បោះបង្គោលកំណត់ព្រំដែនរួមសរុបចំនួន៣៧៥បង្គោលរហូតទៅដល់បំណាច់ ឆ្នាំ២០១២។ រីឯការបោះពុម្ពផែនទីថ្មីដើម្បីកំណត់ទីតាំងព្រំដែនរួមនោះនិងត្រូវ បញ្ចប់នៅខែកក្កដាឆ្នាំ២០១២។
លោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្សជំទាស់សម រង្ស៊ី បញ្ជាក់ថាការបោះពុម្ព ផែនទីថ្មី គឺជាទង្វើខុសច្បាប់។
«ការបោះពុម្ពផែនទីថ្មី វាជាសកម្មភាពខុសច្បាប់ផ្ទុយអំពីគោលការណ៍រដ្ឋធម្មនុញ្ញ។ រដ្ឋាភិបាលគួរតែ ផ្អាកសកម្មភាពនេះហើយទុកឲ្យមានការពិនិត្យជាទូទៅលើស្ថានភាពនៃ ការបោះបង្គោលនេះ»។
ផ្ទុយទៅវិញលោកវ៉ា គឹមហុង មានប្រសាសន៍ថា ការបោះពុម្ពផែនទីថ្មីនោះមិនមែនជាការខុសច្បាប់នោះឡើយ។
«អ្វីដែលយើងធ្វើនេះនៅក្នុងក្របខ័ណ្ឌច្បាប់សុទ្ធសាធផែនទីនេះ ដែលយើងធ្វើខាងមុខនេះគឺថាជាផែនទីដើម្បីនឹងយកទៅជំនួសផែនទី ចាស់ដែលវាខ្នាតតូចវាពិបាកនឹងយកប្រើ។ មួយទៀតយើងអត់ខុសពីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាទេ គឺថា វាធ្វើដើម្បីឲ្យព្រំដែនវាច្បាស់លាស់តែប៉ុណ្ណឹង»។
ប្រទេសកម្ពុជាដែលទន់ខ្សោយបានតម្កល់ផែនទីជាផ្លូវការរបស់ខ្លួន ដែលគាំទ្រដោយប្រទេសជិតខាងកាលពីពេលមុននៅទីស្នាក់ការអង្គការ សហប្រជាជាតិក្នុងអំឡុងទសវត្សរ៍៦០ហើយផែនទីទាំងនោះផលិតឡើងនៅក្នុង ប្រទេសបារាំងនៅក្នុងអំឡុងទសវត្សរ៍៥០។
ទំនាស់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមបានធ្វើឲ្យ សកម្មជនសិទ្ធិមនុស្សនិងមន្រ្តីគណបក្សជំទាស់ត្រូវបានចាប់ខ្លួននិង ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាហូរហែ។ ការចាប់ខ្លួននិងការផ្តន្ទាទោសទាំងនោះត្រូវបានទទួលរងការរិះគន់ យ៉ាងខ្លាំង៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ
ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ
ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
December
(7)
- ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
- ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស...
- ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួ...
- មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្ស...
- ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
- អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
- កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
-
▼
December
(7)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Friday, December 17, 2010
កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
by សំពៅ |  at 10:54 PM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
ព្រះធម៌ទេសនាដោយព្រះតេជគុណសេងលី
-
របាយការណ៍បឋមអំពីឧបទ្ទវហេតុកោះពេជ្រ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
បុណ្យវិសាខបូជា
-
ខ្មែរធ្វើបាតុកម្មជាមួយលាវប្រឆាំងហ៊ុនសែននៅបែលហ្សិក
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
December
- ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
- ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស...
- ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួ...
- មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្ស...
- ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
- អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
- កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
-
December
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
ស្តេចប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវ នឹងធ្វើការសម្រចចិត្តលើជម្រើសគូប្រកួតដែលគេត្រូវជួបលើកក្រោយ ចំនួន៣នាក់ ។ កីឡាករទាំង៣នាក់នោះត្រូវគេជឿថា ...
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
ឧបទ្ទវហេតុមនុស្សជាន់គ្នាស្លាប់នៅលើស្ពានមជ្ឈមណ្ឌលកម្សាន្តកោះ ពេជ្រ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាកន្លងមកនេះ ត្រូវបានមន្ត្រីគណៈកម្មាធ...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ប្រទេសខ្មែរជាប្រទេសដែលមានព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ មានថ្ងៃសំខាន់ៗជាច្រើនដែលទាក់ទងនឹង ព្រះពុទ្ធសាសនាប៉ុន្តែពុទ្ធសាសនិកជនខ្មែរមិនច្រើនទេ...
-
ក្រុមអ្នករៀបចំបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទីក្រុងប្រ៊ូសសែល (Brussel) ប្រទេសបែលហ្សិក (Begium) បានឲ្យដឹងថា ខ្លួនមានការខក...
Proudly Powered by Blogger.


0 sampeou.co.cc: