Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Thursday, December 30, 2010

ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួយរូប

by សំពៅ  |  at  10:16 PM


ម្ចាស់ខ្សែក្រ វាត់ពិភពលោក ៨ប្រភេទទម្ងន់ម៉ានី ប៉ាក់គីអាវ សង្ឃឹមថា នឹងទទួលបានការប្រកួតយ៉ាងពិតប្រាកដមួយនៅពេលដែលរូបគេឡើងសង្វៀន MGM Grand នៅក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ថ្ងៃទី៧ ខែឧសភា ខាងមុខនេះ។ គេជឿថាកីឡាករសេន ម៉ូស្ល៊ី ដែលមានវ័យ៣៩ឆ្នាំហើយនោះនឹងក្លាយជាគូប្រកួតខ្លាំងក្លាមួយរូប សម្រាប់ប៉ាក់គីអាវ ក្នុងពេលខាងមុខនេះ។ ប៉ាក់គីអាវ បាននិយាយថា៖ «នៅពេលដែលយើងជាកំពូលកីឡាករប្រដាល់ខ្លាំងលើខ្លាំង គឺពុំដែលមានការប្រកួតណាមួយដែលយើងគិតថា ងាយស្រួលនោះទេ។ ក្នុងកម្រិតនោះ គ្មានការប្រកួតណាមួយដែលថា ងាយស្រួលនោះឡើយ។ មនុស្សម្នាបាននិយាយថា ការប្រកួតរបស់ខ្ញុំជាមួយកីឡាករម៉ាហ្គារីតូស្រួល។ តើពិតជាងាយស្រួលដូចពាក្យគេថា មែនដែរឬទេ? អ្នកទាំងអស់គ្នាពិតជាបានឃើញហើយ តើមានអ្វីកើតឡើងក្នុងពេលប្រកួត»។
កាលពីពេលមុននេះ ប៉ាក់គីអាវបាននិយាយថា ខ្លួនត្រូវការពេលវេលាយ៉ាងហោចណាស់៨សប្តាហ៍ ធ្វើការហ្វឹកហាត់មុនពេលជួបជាមួយសេន ម៉ូស្ល៊ី។ លោកបប់ អារ៉ាំ ដែលជាអ្នករៀបចំការប្រកួតចង់កែលំអកំហុសអតីតកាលមួយចំនួនដែល បានកើតឡើង មុនពេលជួបជាមួយកីឡាករម៉ាហ្គារីតូ។ លោកចង់ឱ្យប៉ាក់គីអាវ ធ្វើការហ្វឹកហាត់នៅ Wild Card Gym ក្នុងក្រុងហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា ច្រើនជាងនៅហ៊្វីលីពីន។ ទោះជាយ៉ាងណា សម្រាប់លោកអារ៉ាំមកដល់ពេលនេះទៅហើយ លោកនៅតែគិតពីការរៀបចំឱ្យប៉ាក់គីអាវ ជួបជាមួយហ្វ្លយ មេវេដឌ័រដដែល។ ប្រធានក្រុមហ៊ុនរៀបចំការប្រកួតTop Rank រូបនេះមានបំណងរង់ចាំការសម្រេចចិត្តរបស់មេវេដឌ័រ។ លោកបានព្យាយាមទាក់ទងជាមួយមេវេដឌ័រជាច្រើនលើក ដើម្បីរៀបចំឱ្យមានការជួបគ្នាជាមួយប៉ាក់គីអាវ នៅថ្ងៃទី៧ ខែឧសភា។ ការរង់ចាំរបស់លោកអារ៉ាំ បែរជាមិនបានផល មានន័យថា វេដឌ័រពុំបានផ្តល់ចម្លើយណាមួយដល់លោកឡើយ។
ដោយសារតែបាត់ឈឹងបែបនេះ ទើបមានកីឡាករបីរូបបានលេចមុខចង់ប្រកួតជាមួយប៉ាក់គីអាវ។ បន្ទាប់ពីការជួបចរចាជាមួយក្រុមតំណាងកីឡាករទាំង៣នាក់រួចមក ការសម្រេចចិត្តមួយក៏បានលេចឡើងដោយកីឡាករសេន ម៉ូស្ល៊ី ជាអ្នកមានសំណាងជាងគេ។ ទោះជាព្រមព្រៀងប្រកួតជាមួយម៉ូស្លុីហើយក្តី ក៏លោកអារ៉ាំនៅតែឱ្យប៉ាក់គីអាវ ត្រៀមខ្លួនជួបជាមួយមេវេដឌ័រ ក្នុងខែឧសភាដដែលក្នុង ករណីមេវេដឌ័រយល់ព្រម។ លោកបានបញ្ជាក់ថា៖ «នេះមិនមែនជារឿងសំងាត់ទេ ។ ការជួបជាមួយកីឡាករមេវេដឌ័រ គឺជាគម្រោងអាទិភាពរបស់យើង» ៕

0 sampeou.co.cc:

My Videos

Proudly Powered by Blogger.