រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ បានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសលើកទី១ ដល់តំណាងរាស្ត្រនៅក្នុងអាណត្តិទី៤នេះ ក៏ប៉ុន្តែតំណាងរាស្ត្ររបស់គណបក្សប្រឆាំងចំនួន២ មិនបានចូលទៅទទួលយកការបំពាក់មេដាយនោះទេ។លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯប្រទេសបារាំង និងទើបតែទទួលរងនូវការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង ១០ឆ្នាំពីសំណាក់តុលាការឧទ្ធរណ៍កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានរដ្ឋសភាប្រគល់មេដាយថ្នាក់មហាសេនានៅក្នុងអាណត្តិទី៤ នេះ។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា គ្មានមន្ត្រីបក្សប្រឆាំងណាម្នាក់បានចូលខ្លួនទៅទទួលគ្រឿង ឥស្សរិយយសនោះឡើយ ថ្វីបើមានការប្រគល់មេដាយដំឡើងកិត្តិយសដល់មេបក្សរបស់លោក ជាសញ្ញាបញ្ជាក់ពីការទទួលស្គាល់នៃការខិតខំបំពេញការងាររបស់លោក សម រង្ស៊ី ក្នុងអាណត្តិទី៤នេះក៏ដោយ។
លោក សុន ឆ័យ មានប្រសាសន៍បន្ថែមថា ៖ «ដូចជាគេឃើញថា អ្វីដែលលោកប្រធាន សម រង្ស៊ី បានធ្វើបានផលធំដែរ ប្រហែលជាអ៊ីចឹង ដូច្នេះអ្វីដែលបានចោទ ប្រហែលអាចថា មិនត្រឹមត្រូវទេ ដូច្នេះខ្ញុំថា គួរធ្វើយ៉ាងម៉េចសម្រួលឲ្យលោកបានត្រឡប់មកស្រុកទេសវិញ»។
ពិធីបំពាក់គ្រឿងឥស្សរិយយសលើកទី១ សម្រាប់អាណត្តិទី៤ ដល់តំណាងរាស្ត្រចំនួន ១១៦រូប ក្នុងចំណោមតំណាងរាស្ត្រចំនួន ១២៣រូប ត្រូវបានគេធ្វើឡើងនៅក្នុងថ្ងៃសុក្រ ទី២៤ ខែធ្នូ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន នៅវិមានរដ្ឋសភា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បញ្ជាក់ថា គ្រឿងឥស្សរិយយសត្រូវបានផ្ដល់ឲ្យគ្រប់តំណាងរាស្ត្រទាំងអស់ក្នុង មួយអាណត្តិចំនួន ២ដង ដើម្បីផ្ដល់ជូនតំណាងរាស្ត្រក្នុងការបម្រើប្រជាជនក្នុងនាមជា តំណាង។
លោកបញ្ជាក់ថា ការផ្ដល់មេដាយដល់លោក សម រង្ស៊ី និងបញ្ហារបស់លោក សម រង្ស៊ី ជារឿងពីរផ្សេងគ្នា ពីព្រោះលោក សម រង្ស៊ី មិនទាន់ត្រូវបានគេចាត់ទុកជាទណ្ឌិតនៅឡើយទេ ៖ «នៅពេលដែលមិនទាន់ស្ថាពរ គាត់នៅតែមិនមែនជាទណ្ឌិតទេ កុំឲ្យពួកហ្នឹងច្រឡំ ហើយគាត់គេចខ្លួនចេញពីស្រុកខ្មែរអីហ្នឹងជារឿងរបស់គាត់មិនមែន ធំដុំផង»។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី ចំនួន ២៤រូប រួមទាំងលោកស្រី មូរ សុខហួរ ដែលធ្លាប់ត្រូវប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ប្ដឹងផ្ដល់អំពីបទបរិហារកេរ្តិ៍ និងតំណាងរាស្ត្រនៃគណបក្សសិទ្ធិមនុស្សទាំងអស់ ក៏ត្រូវបានទទួលការបំពាក់គ្រឿងឥស្សរិយយស ប៉ុន្តែមន្ត្រីបក្សប្រឆាំងទាំង២ មិនបានចូលទៅទទួលយកការបំពាក់គ្រឿងឥស្សរិយយសនោះទេ។
មន្ត្រីបក្សប្រឆាំងបានបញ្ជាក់ថា គេមិនចាប់អារម្មណ៍ចំពោះគ្រឿងឥស្សរិយយសនោះទេ ដោយសារតែគេធ្លាប់ឃើញមានមន្ត្រីមុខមាត់ធំដុំ និងមានលុយកាក់បានទទួលមេដាយ ប៉ុន្តែអ្នកដែលចេញមុខតវ៉ា ដើម្បីយុត្តិធម៌នៅក្នុងសង្គម និងអ្នកតស៊ូច្រើនទៀត ដើម្បីប្រទេសជាតិដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋមិនទាន់មានការ លើកកិត្តិយស។
លោក សុន ឆ័យ បានស្នើដូច្នេះបន្តទៀត ៖ «ការងារដែលសមាជិកយើងបាន ធ្វើវាគួរតែបានទទួលមេដាយខ្លះដែរ សមាជិកយើងខ្លះដែលលោកសកម្ម ប៉ុន្តែយើងចង់ឲ្យមានគោលការណ៍ធ្វើយ៉ាងណាថា ការទទួលមេដាយនោះដើម្បីអ្វី»។
លោកតំណាងរាស្ត្រ ចាន់ ចេង នៃខេត្តកណ្ដាលនៃគណបក្សប្រឆាំង សម រង្ស៊ី ៖ «បាទ! ជាការពិតការបម្រើរាស្ត្រមិនបានគ្រប់ ១០០% ហើយទទួលទៅវាមិនសាកសម បើប្រជាពលរដ្ឋកំពុងតែស្រែកហៅឲ្យតំណាងរាស្ត្រទាំងអស់ជួយ ដូចរឿងដីធ្លីនៅបឹងកក់អ៊ីចឹងវាពិបាកក្នុងការទទួលយក»។
មានប្រសាសន៍ស្រដៀងគ្នា និងតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែរ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សក៏មិនចាប់អារម្មណ៍ចំពោះការផ្ដល់មេដាយ នោះដែរ។
លោកឲ្យដឹងដូច្នេះ ៖ «យើងនៅតែក្រីក្រ ហើយយើងគិតតែពាក់មេដាយច្រើនពេក ខ្ញុំយល់ថា យើងត្រូវខិតខំច្រើនទៅទៀត។ ខ្ញុំទទួលហើយ ប៉ុន្តែយើងត្រូវខំថែមទៀតសាកសមនឹងអ្វីដែលព្រះមហាក្សត្រប្រទាន យើង។ មេដាយទាំងអស់នេះគួរផ្ដល់ជូនផងដែរទៅប្រជាពលរដ្ឋខ្មែរ ដែលគេហ៊ានលះបង់រឿងជាតិ ជួនកាលអង្គការហើយនិងសហជីពគេហ៊ានលះបង់ និងធ្វើការដើម្បីជាតិច្រើនជាងតំណាងរាស្ត្រផង»។
លោកតំណាងរាស្ត្រ ឈាង វុន នៃគណបក្សប្រជាជនដដែលថ្លែងថា មិនមែនតែមន្ត្រីបក្សជំទាស់ទេដែលពុំមានវត្តមានក្នុងកម្មវិធី ទទួលមេដាយ ប៉ុន្តែក៏មានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ដែលអវត្តមានមិនបានទទួលយកការបំពាក់នោះដែរ ដោយសារតែពួកគេជាប់រវល់បំពេញការងារ។
កាលពីឆ្នាំ២០០០ កន្លងទៅ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ទាំងអស់ ធ្លាប់បានបង្វិលមេដាយកិត្តិយសទាំងអស់ រដ្ឋសភាវិញ ក្រោមការអះអាងថា ពួកគេមិនទាន់សាកសមក្នុងការទទួលមេដាយនោះនៅឡើយទេ៕
សិក្សាភាសាអង្គគ្លេស Free
ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ
ព្រះពុទ្ធសាសនាខ្មែរ
កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន
ព័ត៌មានថ្មីៗ
-
▼
2010
(26)
-
▼
December
(7)
- ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
- ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស...
- ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួ...
- មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្ស...
- ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
- អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
- កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
-
▼
December
(7)
ភ្ជាប់ទៅកាន់វ៉ិបសាយដ៏ទៃ
- បទចំរៀង Call tune
- http://www.cambosastra.org
- a4esl
- Learnamericanenglishonline
- http://www.podsnack.com
- Aneesoft Flash Gallery Classic សំរាប់ upload swf to website
- ខ្មែរដោនឡូត khmerdl.com
- ទីក្រុងខ្មែរ khmer city
- http://www.upload-mp3.com/
- http://www.opendrive.com/(UL mp3)
- http://my.cl.ly/login (for upload song)
- មើលតំលៃទំនិញដាក់លក់តាម online
- http://www.dhammaroom.org/tesna.html
- http://www.fpmonline.net/ សារព័ត៌មានសេរី
- http://www.youtube.com/BuddhaHeritage
- http://www.khmerbuddhism.ca
- http://www.saloeurm.com
- http://www.bodhikaram.com
- http://wattkhmermemphis.blogspot.com/
- ស្ថានីយ៍ទូរទស្សន៍បាន័យ
- វ៉ិបសាយ ស្រុកបាត់ដំបង
- web site លោកនៅបាំង
- សំបូរបទចំរៀងពិរោះៗ ហើយថ្មីៗ http://www.kosal.info
- ព្រឹត្តប័ត្រពត៏មានប្រចាំថ្ងែ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
ចំនួនអ្នកទស្សនា
ចំនួនអ្នកចូលទស្សនា
សូមស្វាគមន៍
ទស្សនិកជនកំពុងទស្សនា
Saturday, December 25, 2010
មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្សរិយយស
by សំពៅ |  at 12:50 AM
My Videos
Ray Templates
-
វចនានុក្រមអាន-ANT 2010 ជំនាន់ទី1,02
-
ប្អូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងឈរឈ្មោះសំរាប់តំណែងនាយករដ្ឋមន្ត្រី
-
(no title)
-
ទាហានប្រចាំតំបន់ព្រះវិហារ២នាក់ត្រូវឃុំខ្លួននៅកំពង់ចាម
-
គម្រោងស្ដារប្រឡាយនិងជួសជុលទំនប់បុរាណនៅសៀមរាប
-
ចាំលុយអភិវឌ្ឍន៍ឃុំយូរពេកប្រជាពលរដ្ឋនាំគ្នារៃលុយជួសជុលផ្លូវលំចូលភូមិ
-
អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
-
ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស់គេ ខេត្តស្រះកែវ ទល់មុខកន្លែងចាប់ពលរដ្ឋថៃ៧នាក់
-
ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទព្រះវិហារកើន៥០%
-
(no title)
Popular Posts
ម៉ោងនៅកម្ពុជា
មរតកសំនៀងមិនចេះរីងស្ឡួត
cat flower
Blog Archive
-
2010
-
December
- ជនជាតិថៃ៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់
- ទាហានថៃបានដំឡើងសាច់ដុំកម្លាបរិយាកាសនៅក្នុងទឹកដីរបស...
- ប៉ាក់គីអាវគិតថា សេន ម៉ូស្ល៊ីនៅតែជាកំពូលជើងខ្លាំងមួ...
- មន្ត្រីបក្សប្រឆាំងបដិសេធមិនទទួលយកគ្រឿងឥស្ស...
- ប៉ាក់គីអាវនៅតែគិតពីជម្រើសគូប្រកួតដែលត្រូវជួបលើកក្រោយ
- អ្នកមកទស្សនាសាលាក្ដីមានជាង៦៥.០០០នាក់នៅឆ្នាំ២០១០
- កម្ពុជារកបានក្រុមហ៊ុនបោះពុម្ភផែនទីព្រំដែនជាមួយវៀតណាម
-
December
About Me
Total Pageviews
468x60
Powered by Blogger.
Popular Posts
-
ទាញយកវចនានុក្រមអាន-ANT 2010 v1.02: link1: ANT Dictionary 2010 V1.02.part1.rar link2: ANT Dictionary 2010 V1.02.part2.rar
-
តាមប្រភពព័ត៌មានថា ប្អូនស្រីម្នាក់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពអាចនឹងឈរឈ្មោះជាបេក្ខជនរបស់គណបក្សភឿថៃ ...
-
ពលទាហានពីរនាក់ ដែលមកពីសមរភូមិទល់ដែនកម្ពុជា-ថៃ តំបន់ប្រាសាទព្រះវិហារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេ...
-
ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងថែរក្សាប្រាសាទបូរាណនៅខេត្តសៀមរាប បានឲ្យដឹងថា គេអាចត្រូវការថវិការដ្ឋជាច្រើន ដើម្បីយកទៅប្រើប្រាស់លើគម្រោងការស្ដា...
-
កណ្ដាល ៖ ដោយមានសភាពលំបាកក្នុងការធ្វើដំណើរក្រុមប្រជា ពលរដ្ឋដែលរស់នៅភូមិក្រាំរលួសឃុំរលាំងគែនស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាលបានផ្ដួចផ្ដើមរៃអង្គាសប...
-
មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា នៅក្នុងរយៈពេល ១២ខែនៃឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមចំនួនជាង ៦៥....
-
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពយោធានៅតាមតំបន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ មានការប្រែប្រួលបន្តិច ដោយសារកងទ័ពថៃ នៅក្នុងបន្ទាយរបស់គេមានការហ្វ...
-
មន្ត្រីទេសចរណ៍ខេត្តព្រះវិហារបានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១០ នេះតួលេខអ្នកទេសចរណ៍ទៅទស្សនាប្រាសាទព្រះវិហារលើខ្នងភ្នំដងរែក មានចំនួនកើនឡើងជាង...
Proudly Powered by Blogger.
0 sampeou.co.cc: