Category

សិក្សាភាសាអង្គគ្លេស Free

ធម្មសង្គាយនាគ្រែប្រាំ

ចំរៀងយីកេខ្មែរ

ព្រះពុទ្ធសាសនាខ្មែរ

កំសាន្តអារម្មណ៍ជាមួយនិងចំរៀងពិរោះៗ

ពត៌មានផ្ទាល់ខ្លូន

ចំនួនអ្នកទស្សនា

ចំនួនអ្នកចូលទស្សនា

សូមស្វាគមន៍

សូមស្វាគមន៍

ទស្សនិកជនកំពុងទស្សនា

Monday, January 27, 2014

លោក ម៉ម សូណង់ដូ នៅ​តែ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ស្អែក​ទោះបី​សាលា​រាជធានី​ហាម

by សំពៅ  |  in Education at  7:03 PM

សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ហាម​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៧ មករា ដែល​គ្រោង​ហែ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​តវ៉ា​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត​នានា និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​មួយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៥ មករា បាន​ព្រមាន​ថា បើ​សិន​ជា​លោក ម៉ម សូណង់ដូ នៅ​តែ​ចចេស​ធ្វើ​បាតុកម្ម​តាម​ការ​គ្រោង​ទុក លោក​ត្រូវ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់៖ "បើ​មាន​ការ​ជួបជុំ​ដង្ហែ​ក្បួន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នូវ​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀបរយ​សាធារណៈ និង​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​នោះ លោក​ប្រធាន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់"

ទោះ​យ៉ាង​ណា លោក ម៉ម សូណង់ដូ បាន​បញ្ជាក់​​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មករា ថា ជំហរ​ជា​ចុង​ក្រោយ​របស់​លោក​មិន​ផ្លាស់​ប្ដូរ​ទេ ទោះ​បី​ជា​មាន​ការ​រារាំង​នៅ​ថ្ងៃ​ស្អែក​នេះ​យ៉ាង​ណា​ក៏ដោយ។ លោក​បន្ត​បែប​អន់​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ថា ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​​ចែង​ក្នុង​​ច្បាប់​ រដ្ឋធម្មនុញ្ញ ហើយ​លោក​ធ្វើ​បាតុកម្ម​ដូច្នេះ ព្រោះ​លោក​បាន​ទាមទារ​សុំ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត​និង​សុំ ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ជាង ១៥​ឆ្នាំ​ហើយ តែ​រដ្ឋាភិបាល​នៅ​តែ​មិន​ព្រម​ឲ្យ។

លោក​ថា​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​បែរ​​ឲ្យ​អ្នក​ផ្សេងៗ​ទៅ​វិញ៖ «ប្រកាស ​អី​ប្រកាស​ទៅ! ស្អែក​ត្រូវ​តែ​ធ្វើ វា​ជា​កាតព្វកិច្ច​ក្នុង​ក្នុង​នាម​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​ចង់​ ស្ដាប់​វិទ្យុ​សំបុក​ឃ្មុំ»
ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​២៧ មករា ស្អែក​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​ក្រុម​បាតុករ​​ជាង ១០​នាក់​រង​របួស​ដោយ​ប៉ះទង្គិច​គ្នា​ជាមួយ​កង​សន្តិសុខ​នៅ​ថ្ងៃ​ទី​២៦ មករា ដែល​កង​កម្លាំង​សន្តិសុខ​ព្យាយាម​បំបែក​ក្រុម​បាតុករ​មិន​ឲ្យ​ប្រមូល​ផ្ដុំ​ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។


រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៦ មករា កងកម្លាំង​សន្តិសុខ​នៅ​គ្រប់​គ្រង​ទីលាន​ប្រជាធិបតេយ្យ​ទាំង​ស្រុង​នៅ​ឡើយ ដែល​គេ​សង្ស័យ​ថា ក្រុម​បាតុករ​លោក ម៉ម សូណង់ដូ នឹង​មិន​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន​​នៅ​ទីលាន​ប្រជាធិបតេយ្យ​​នៅ​ថ្ងៃ​ស្អែក ហើយ​នឹង​​បរាជ័យ​ដូច​ក្រុម​បាតុករ​ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​២៦ មករា នេះ ដោយ​កង​សន្តិសុខ​បំបែក​ដោយ​ប្រើ​ហិង្សា​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​បំបែក​បាតុករ​​លោក ម៉ម សូណង់ដូ របួស​យ៉ាង​តិច​​​៧​នាក់

by សំពៅ  |  in Label 1 at  6:46 PM
 អាជ្ញាធរ​វាយ​បង្ក្រាប​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៧​នាក់​រង​របួស។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​​​២៧ ខែ​មករា ដង្ហែ​ក្បួន​ទម្លុះ​ការ​រារាំង​របស់​សមត្ថកិច្ច​ពី​ស្ពាន​នាគ​ខាង​ត្បូង​វត្ត​ភ្នំ ទៅ​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​ក្រសួង​មួយ​នេះ ផ្ដល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ឯករាជ្យ និង​ទាមទារ​ពង្រីក​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​សំបុកឃ្មុំ។

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៥០០​នាក់ អម​ទៅ​ដោយ​កម្លាំង​នគរបាល​បង្ក្រាប​បាតុកម្ម​រាប់​សិប​នាក់ រួម​នឹង​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ជា​ច្រើន​ទៀត ត្រូវ​បាន​បញ្ជា​ឲ្យ​ចូល​វាយ​សំពង​បង្ក្រាប​ក្រុម​​បាតុករ​ដែល​ដឹក​នាំ​ដោយ​ លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន។

មុន​នឹង​ចូល​បំបែក​ក្រុម​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង បាន​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ​ឲ្យ ​ពលរដ្ឋ​និង​បាតុករ​ទាំង​អស់​ចេញ​ពី​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​បើក​ចរាចរណ៍​ឡើង​វិញ។ សមត្ថកិច្ច​ទាំង​នោះ​ទុក​ពេល ៥​នាទី ដើម្បី​ធ្វើការ​ចាកចេញ។
បន្ទាប់​ពី​បង្ក្រាប​រួច មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៧​នាក់​បាន​រង​របួស ហើយ​មនុស្ស​ម្នាក់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ចាប់​ខ្លួន។ បាតុករ​ខ្លះ​ត្រូវ​ដំបង​បែក​ក្បាល អ្នក​ខ្លះ​ត្រូវ​សមត្ថកិច្ច​ទាត់​ធាក់ និង​អ្នក​ខ្លះ​ទៀត​ត្រូវ​ប្រកាច់​ដួល​ផ្ងារ​ជើង ដោយសារ​កម្លាំង​នៃ​ការ​បាញ់​គ្រាប់បែក​ផ្សែង​ជា​ច្រើន​គ្រាប់។ បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​រត់​ម៉ូតូ​ឌុប ក៏​ត្រូវ​បាន​កម្លាំង​សន្តិសុខ​វាយ​ចំ​ក្បាល​រង​របួស​បែក​ឈាម​ស្រោច​ខ្លួន​ ដែរ។

 កំពុង​អង្គុយ​ឱប​ក្បាល​ដែល​មាន​ឈាម​ហូរ​ច្រាល​តាម​ប្រឡោះ​ម្រាមដៃ និង​មាន​ស្នាម​របួស​រយះ​ក្បាល​ប្រវែង​ប្រមាណ​បី​ថ្នាំង​ដៃ​ផង​នោះ អ្នក​របួស​ម្នាក់​និយាយ​ទាំង​ញ័រៗ គាត់​មិន​មាន​ខុស​អ្វី​ទេ តែ​ក្រុម​សន្តិសុខ​សម្រុក​វាយ​ក្បាល​គាត់​តែម្ដង៖ «មិន​ដឹង​យ៉ាង​ម៉េច​បាន​មក​វ៉ៃ​ខ្ញុំ​អ៊ីចឹង...។ មិន​ដឹង​យក​ស្អី​វ៉ៃ វា​ច្រើន​ណាស់។ ឥឡូវ​ខ្ញុំ​បែក​ក្បាល​ហូរ​ឈាម​ច្រើន​ណាស់ៗ»

ទោះ​ជា​បែប​ណា​ក្ដី មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង បាន​បញ្ជាក់​ដោយ​ខ្លី​ថា នេះ​ជា​ការងារ​របស់​សមត្ថកិច្ច​ក្នុង​ការ​បើក​ចរាចរណ៍​ឡើង​វិញ។

មន្ត្រី​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​អនុវត្ត​តាម​តួនាទី​របស់​ខ្លួន​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​ សាធារណៈ៖ «ខាង​អាជ្ញាធរ​រាជធានី​បាន​ហាម​គាត់​មិន​ឲ្យ​ហែ​ក្បួន ឬ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​សណ្ដាប់ធ្នាប់​និង​សន្តិសុខ... ប៉ុន្តែ​គាត់​អាច​មាន​សិទ្ធិ​បញ្ចេញ​មតិ ដោយ​ដាក់​ញត្តិ ឬ​បញ្ជូន​ញត្តិ​ទៅ​អាជ្ញាធរ»

ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា លោក​ដឹកនាំ​ការ​ទាមទារ​បើក​វិទ្យុ​ដើម្បី​ផ្ដល់​ចំណេះ​ដឹង និង​ការ​អប់រំ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ហើយ​មិន​មាន​បំណង​ប្រើ​ហិង្សា​ណា​មួយ​ទេ៖ «ប្រជាពលរដ្ឋ​ ស្វែង​យល់ ចង់​មាន​ការ​ចេះ​ដឹង ចង់​ស្ដាប់​វិទ្យុ​សំបុក​ឃ្មុំ ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ឮ​វិទ្យុ​សំបុក​ឃ្មុំ។ អា​ហ្នឹង​វា​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ស្រប​ទៅ​នឹង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល»

កាល​ពី​ដើម​ខែ​មករា ក្រសួង​ព័ត៌មាន បាន​ប្រាប់​លោក ម៉ម សូណង់ដូ ថា ក្រសួង​មិន​មាន​រលក​អាកាស​ផ្សាយ (ហ្វ្រេកង់ស៍) សម្រាប់​ផ្ដល់​ជូន​វិទ្យុ​សំបុក​ឃ្មុំ​ឡើយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤។

ក្រៅ​ពី​ការ​វាយ​បង្ក្រាប​ទៅ​លើ​បាតុករ​និង​ពលរដ្ឋ ក្រុម​សមត្ថកិច្ច​ក៏​បាន​ប្រមូល​ម៉ូតូ និង​រ៉ឺម៉ក​កង់​បី​មួយ​ចំនួន​យក​ទៅ​ទុក​ក្នុង​សាលាក្រុង ដោយសារ​តែ​ម្ចាស់​យានយន្ត​ទាំង​នេះ​បាន​ភិតភ័យ ហើយ​រត់​ចោល​ក្នុង​ពេល​ប៉ូលិស និង​ប៉េអឹម​បំបែក​បាតុករ។

សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ ធ្ងន់ធ្ងរ។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា អំពើ​ហិង្សា​ក៏​បាន​ផ្ទុះ​ម្ដង​រួច​ហើយ​ក្នុង​ពេល​ក្រុម​កម្មករ​និង​សហជីព បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ។

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​កាន់​លោក ម៉ម សូណង់ដូ ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​លោក​ដឹកនាំ​ធ្វើ​បាតុកម្ម​ឡើយ ដោយ​រង់ចាំ​ឲ្យ​សភាពការណ៍​ស្ងប់ស្ងាត់​សិន និង​ព្រមាន​ថា អ្នក​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

Tuesday, May 17, 2011

បុណ្យវិសាខបូជា

by សំពៅ  |  at  6:22 PM

ប្រទេសខ្មែរជាប្រទេសដែលមានព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ មានថ្ងៃសំខាន់ៗជាច្រើនដែលទាក់ទងនឹង ព្រះពុទ្ធសាសនាប៉ុន្តែពុទ្ធសាសនិកជនខ្មែរមិនច្រើនទេដែលយល់ដឹងថ្ងៃសំខាន់ៗទាំងនោះ បណ្តាថ្ងៃសំខាន់ៗទាំងនោះ ថ្ងៃសំខាន់មួយដែលពុទ្ធសាសនិកជនខ្មែរគប្បីរលឹកដឹងនិងប្រារព្ធធ្វើឲ្យជានិស្ស័យ គឺ ថ្ងៃវិសាខបូជាព្រោះត្រូវបានទទួលស្គាល់ដោយ អង្គការសហប្រជាជាតិ ឬដែលហៅថា ថ្ងៃវិសាខបូជាសកល ។ មូលហេតុដែលអង្គការសហប្រជាជាតិទទួលស្គាល់ថ្ងៃ វិសាខបូជានេះ ព្រោះអង្គការពិភពលោកនេះកំពុងតែមានគោលនយោបាយដូចយ៉ាងព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែរ គឺ សន្តិភាព និងសន្តិសុខ មានន័យថា អង្គការសហប្រជាជាតិកំពុងព្យាយាមកសាងសុខសន្តិភាពឡើងក្នុងលោក ឯព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ក៏ណែនាំមនុស្សជាតិឲ្យលះបង់អំពើហិង្សាគ្រប់ប្រភេទទាំងដោយកាយ វាចា និង ចិត្ត ហាក់នឹងថាព្រះអង្គកំពុងត្រួសត្រាយ សុខសន្តិភាពចំពោះមនុស្សជាតិទាំងមូលដូច្នោះ កាលបើមនុស្សជាតិមិនធ្វើអំពើហិង្សានិងគោរពសិទ្ធិគ្នាទៅវិញទៅមក ពិភពលោកនេះក៏ជាផែនដីដែលគួរឲ្យរស់នៅអាស្រ័យហើយមនុស្សជាតិក៏រស់នៅបានយ៉ាងសុខសាន្ត គឺ ប្រកបដោយសន្តិភាព នោះឯង ។
ពាក្យថា វិសាខបូជា មកពីពាក្យថា វិសាខបុណ្ណមីបូជា ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ គឺ ខែ ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម នៅឆ្នាំទន្សាយ(ថោះ) នេះ ថ្ងៃវិសាខបូជាត្រូវនឹងថ្ងៃអង្គារទី ១៧ ខែឧសភា ឆ្នាំ ២០១១ ។
ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជាព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាងកើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានន័យថា ថ្ងៃនេះពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារលឹកនឹកដល់ថ្ងៃប្រសូត ត្រាស់ដឹង និង បរិនិព្វានរបស់ព្រះបរមសាស្តា ។
១.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃប្រសូត(birth)
នៅពេលដែលព្រះនាងសិរិមហាមាយាដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅមាតុភូមិ គឺ ទេវទហនគរ ដើម្បីសម្រាលព្រះរាជឱរសតាមទំនៀមនិយមក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន(រុម្មិណ្តេ) រវាង ក្រុងកបិលពស្តុនិងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស នៅខណៈនោះព្រះនាងក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯងដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រ តិថី ១៥ កើត ខែពិសាខឆ្នាំច មុន ព.ស. ៨០ ឆ្នាំ លុះស្តាប់ឮពត៌មានថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះកំពូលរាស្រ្តសុទ្ធោទនក៏ត្រាស់បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូតបាន ៥ ថ្ងៃ ព្រះរាជឱរសនេះក៏ត្រូវបានសន្មតព្រះនាមថា សិទ្ធត្ថៈ ប្រែថា សមបំណង ។
២.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ(enlightenment)
ក្រោយពីចេញបួសបាន ៦ ឆ្នាំ នៅព្រះជន្ម ៣៥ ឆ្នាំ សិទ្ធត្ថកុមារក៏បានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ នៅព្រឹកព្រាងថ្ងៃពុធ តិថី ១៥ កើត ខែពិសាខ ឆ្នាំរកា មុនព.ស. ៤៥ ឆ្នាំ នៅឯពុទ្ធគយា ។
៣.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃបរិនិព្វាន(passing away)
ក្រោយពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ឆ្នាំរហូតដល់ព្រះជន្មបាន ៨០ ឆ្នាំហើយ ព្រះអង្គក៏ចូលបរិនិព្វាននៅថ្ងៃអង្គារ តិថី ១៥ កើត ខែពិសាខ ឆ្នាំ្មម្សាញ់ ព.ស. ១ ឆ្នាំ នៅឯនគរកុសិនារា ។
ការដែលពោលថាហេតុការណ៍អស្ចារ្យ ព្រោះព្រះអង្គប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី ១៥ កើត ខែពិសាខដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និង ឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភពលោក ។
សារសំខាន់នៃថ្ងៃវិសាខបូជា
១.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០០០
៣.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃសន្តិភាពពិភពលោកព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រៀនមនុស្សជាតិឲ្យស្វែងរកសន្តិសុខនិងសន្តិភាពទាំងខាងក្នុងនិងខាងក្រៅ ។
៤.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃរំលឹកគុណ គឺ ព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះបរមសាស្តា
៥.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់ ។
វិធីបដិបត្តិក្នុងថ្ងៃវិសាខបូជា
1. ធ្វើបុណ្យដាក់បាត្រ ឧទិ្ទសចំណែកបុណ្យឲ្យដល់ញាតិដែលស្លាប់ទៅតាមគោលការណ៍បេតពលី ឬទក្ខិណានុប្បទាន
2. ស្តាប់ព្រះធម្មទេសនាតាមគោលការណ៍ធម្មស្សវនៈ និងបដិបត្តិធម៌តាមគោលការណ៍សមាធិនិងភាវនា
3. រៀបចំពិព័រណ៍ពុទ្ធប្បវត្តិ ប្រដាប់ទង់សាសនា តាមគេហដ្ឋាន វត្តអារាម សាលារៀន និង មន្ទីររាជការគ្រប់កន្លែងតាម មាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញខ្មែរចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គឺ សាសនារបស់ប្រទេសជាតិ
4. ដោះលែងសត្វចិញ្ចឹម និងទណ្ឌិតនយោបាយជាដើមតាមគោលការណ៍អភ័យទាន
គោលធម៌សំខាន់ដែលគួរសិក្សានិងយកទៅបដិបត្តិ
1. កតញ្ញុតា ការដឹងគុណចំពោះបុគ្គលដែលបានធ្វើល្អចំពោះយើងដោយសុទ្ធចិត្ត ដូចជា កូនដឹងគុណឪពុកម្តាយ សិស្សដឹងគុណគ្រូវិទ្យាចារ្យ ពុទ្ធបរិស័ទដឹងគុណព្រះសម្មាសម្ពុទ្ធជាម្ចាស់ ឬ អ្នកនយោបាយដឹងគុណបុព្វបុរសជាដើម
2. អរិយសច្ច ៤ គឺ គោលការណ៍ដោះស្រាយបញ្ហា មាន ៤ យ៉ាង គឺ ទុក្ខ បានដល់ បញ្ហាប្រចាំជីវិត ដែលហៅថាសភាវទុក្ខ ទុក្ខប្រចាំសង្ខារ ដូចជា កើត ចាស់ ឈឺ និង ស្លាប់ ដែលអ្នកណាៗក៏ជួបប្រទះមិនអាចចៀសវាងបានអាគន្តុកទុក្ខ បានដល់ បញ្ហាដែលកើតឡើងក្នុងការចិញ្ចឹមជីវិតម្តងម្កាល ដូចជា ខកបំណង ខឹង ស្អប់ ព្រាត់ព្រាសជាដើម បរិញ្ញា គឺ ការកំណត់ដឹងឲ្យទាន់បញ្ហាទាំងអស់នេះចាត់ជាវិធីទី ១(what) សមុទ័យ បានដល់មូលហេតុនៃបញ្ហាប្រចាំជីវិតដែលកើតចេញពីចំណង់ចំណូលចិត្តក្នុងកាម(កាមតណ្ហា) ចំណង់ចំណូលចិត្តក្នុងភពភូមិដែលប្រាថ្នា(ភវតណ្ហា) និង ការខ្លាចស្លាប់(វិភវតណ្ហា) បហានៈ គឺ ការឈ្វេងយល់ អង្កេតស្រាវជ្រាវរាវរកប្រភពបញ្ហាពិតចាត់ជាវិធីទី ២ (why) និរោធ បានដល់ សភាពដែលបញ្ហាឬទុក្ខរបស់ជីវិតត្រូវបានកម្ចាត់បង់ គឺ សភាពដែលគ្មានទុក្ខតទៅទៀត សច្ឆិកិរិយា គឺ ការដោះស្រាយ កម្ចាត់ លុបបំបាត់រាល់បញ្ហាដែលរកប្រភពឃើញ ចាត់ជាវិធីទី ៣ (freedom) មគ្គ បានដល់ វិធីសាស្ត្រដោះស្រាយមូលហេតុនៃបញ្ហាជីវិតដែលស្រាវជ្រាវរកឃើញ មាន ៨ យ៉ាង គឺ គំហើញត្រូវ តម្រិះត្រូវ សម្តីត្រូវ ទង្វើត្រូវ មុខរបរត្រូវ កំហំត្រូវ រលឹកត្រូវ និង តម្កល់ចិត្តត្រូវ ភាវនា គឺ ការអនុវត្តផ្ទាល់លើបញ្ហាដែលស៊ើបអង្កេតឃើញ ។
3. អប្បមាទធម៌ គឺ ការរលឹកដឹងខ្លួនជានិច្ចទោះបីគិត និយាយ ឬធ្វើអ្វីក៏ដោយ ត្រូវមានសតិគ្រប់គ្រងចិត្ត ពោលគឺ មិនធ្វេសប្រហែលក្នុងធម្មារម្មណ៍ដែលគិត ក្នុងពាក្យសម្តីដែលនិយាយ និងក្នុងទង្វើដែលធ្វើ ពោលគឺ មិនទ្វេធ្វេសក្នុងវ័យនិងជីវិត ព្រោះធម៌ប្រមាទនាំឲ្យកើតបញ្ហាស្មុគស្មាញជាច្រើនដល់វ័យនិងជីវិត ហេតុនោះពុទ្ធសាសនិកជនទើបត្រូវរលឹកនឹកដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃដោយសតិ ឬថាមានវិចារណញាណក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
ប្រយោជន៍នៃថ្ងៃវិសាខបូជា
1. ធ្វើឲ្យយល់ដឹងដល់ដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់តាំងពីប្រសូតដល់បរិនិព្វាន
2. ធ្វើឲ្យស្គាល់គុណសម្បត្តិ(អស្សាទៈ) និងគុណវិបត្តិ(អាទីនព)របស់ខ្លួនបើប្រៀបធៀបនឹងអច្ឆរិយបុគ្គលដូចយ៉ាងព្រះសម្មាសម្ពុទ្ធជាម្ចាស់
3. ធ្វើឲ្យកើតធម្មសង្វេគឡើងនៅក្នុងចិត្តថា សូម្បីតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ចៀសមិនផុតពីច្បាប់ធម្មជាតិ ៣ ប្រការ គឺ អនិច្ចំ ទុក្ខំ អនត្តាដែរ
4. ធ្វើឲ្យយល់ដឹងដល់ការតស៊ូជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទម្រាំនឹងរកច្រកចេញឲ្យដល់ជីវិតបាន
5. ធ្វើឲ្យយល់ដឹងដល់ព្រះទ័យលះបង់ខ្ពស់របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលកម្រនឹងបុគ្គលណាធ្វើដូចព្រះអង្គបាន
6. ធ្វើឲ្យយល់ដឹងដល់សក្តានុភាពរបស់មនុស្សដែលព្យាយាមស្វែងរកដំណោះស្រាយបញ្ហាជីវិត គឺ ទុក្ខ ។
សរុបសេចក្តីមកថា ថ្ងៃវិសាខបូជាចាត់ជាថ្ងៃសំខាន់សកលសម្រាប់ពុទ្ធបរិស័ទទូទាំងពិភពលោក ចាត់ជាថ្ងៃដែលប្រារព្ធពិធីពុទ្ធបូជារំលឹកនឹកដល់ព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណនិងព្រះបញ្ញាគុណរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គមានចំពោះមនុស្សជាតិទាំងជាថ្ងៃរំលឹកដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង គឺ ប្រសូត ត្រាស់ដឹង និង បរិនិព្វានដែលជាអាគតដ្ឋានរបស់ព្រះពុទ្ធសាសនា ។

Friday, February 18, 2011

វចនានុក្រមអាន-ANT 2010​ ជំនាន់ទី1,02

by សំពៅ  |  at  8:46 PM

ទាញយកវចនានុក្រមអាន-ANT 2010​ v1.02:
link1:ANT Dictionary 2010 V1.02.part1.rar
link2: ANT Dictionary 2010 V1.02.part2.rar

Thursday, February 17, 2011

by សំពៅ  |  at  11:44 PM
babylon-setup

សម្រាប់ទាញយក​ babylon-setup

by សំពៅ  |  at  10:38 PM
8 in 1 English Dictionary

Download link: 8 in 1 English Dictionary

Friday, January 21, 2011

ព្រះធម៌ទេសនាដោយព្រះតេជគុណសេងលី

by សំពៅ  |  at  1:15 AM

My Videos

Proudly Powered by Blogger.